ភាពទាក់ទាញនៃចំបាប់ប្រពៃណី
ភាពពិសេសបង្កើតជាលក្ខណៈខុសប្លែក រវាងចំបាប់ជនជាតិវៀតណាមនិងជាតិដទៃផ្សេង ចាប់ផ្តើមតាំងពីសំឡេងប្រកាស ការសម្តែងចំបាប់។ ពេលសូរសំឡេងស្គរលាន់ឮ មនុស្សមកជុំគ្នាដើម្បីមើលការប្រកួតប្រជែង។ មិនបញ្ចប់ត្រឹមនោះ សូរសំឡេងអ៊ូអរនេះ នឹងលាន់ឮតាំងពីផ្តើមការប្រកួតរហូតដល់បញ្ចប់ការប្រកួត ពីព្រោះនៅលើសង្វៀនប្រកួតតែងមានអាជ្ញាកណ្តាលខាងស្គរ រក្សាចង្វាក់ស្គរ ក្នុងរយៈពេលប្រកួត។ អ្នកលេងស្គរត្រូវជាអ្នកធ្លាប់ឆ្លងកាត់ យល់ច្បាប់។ យោងតាមការប្រព្រឹត្តទៅនៃការប្រកួត អាជ្ញាកណ្តាលនេះនឹងរោទ៍ស្គរតាមចង្វាក់ដូចជា៖ ស្គរអញ្ជើញ ស្គរត្រៀមឬស្គរផ្ទួរៗ និងស្គរជ័យជំនះជាដើម។ សូរសំឡេងស្គរលាយឡំជាមួយនឹងសំឡេងហូរ សំឡេងទះដៃ នៃទស្សនិកជន បង្កើតបរិយាកាសផុសផុល សប្បាយរីករាយ។ តាមទំនៀមទម្លាប់ ចំបាប់ទឹកដំបូង ក្នុងរង្វាន់ប្រកួតចំបាប់ប្រពៃណីមួយ ជានិច្ចមានការសម្តែងប្រការថ្វាយគ្រូដើម។ អ្នកសម្តែងចំបាប់ ជាអ្នកមានកេរឈ្មោះ បទពិសោធន៍បំផុត នឹងប្រព្រឹត្តទៅពិធីកិច្ចនេះ។ ពេលឡើងសង្វៀនពួកគាត់នឹងសម្តែងក្បាច់រាំសំពះគ្រូដើម សម្តែងក្បាច់ពិសេសប្រណិតសំខាន់បំផុតនៃក្បាច់ចំបាប់។ អ្នកចំបាប់ដើរក្បាច់យឺត ផ្ចិតផ្ចង់ ដូចចង់បានអ្នកទស្សនាយល់បន្ថែមអំពីចំបាប់ ដើម្បីជ្រាបច្បាស់ និងចំណូលចិត្ត។ នេះមិនមានជាការប្រកួតយកចាញ់ឈ្នះ តែជាពិធីត្រូវតែមានសម្តែងជូនដំណឹងដល់គ្រួដើរ ជីដូនជីតា ការកូនចៅរៀបចំរង្វាន់ចំបាប់ និងសូមមានភាពងាយស្រួលសុខសប្បាយ។
បន្ទាប់ពីចំបាប់ថ្វាយគ្រូបញ្ចប់ អ្នកចំបាប់មាឌធំ ដោះអាក្រាតកាយ ចង់ក្បិន ចង់ខ្សែក្រវាត់លើចង្កេះ នឹងចេញប្រកួត។ ចាប់ផ្តើមការប្រកួត អ្នកចំបាច់នឹងរាំក្បាច់សំពះគ្រូ។ ក្នុងវគ្គនេះ អ្នកចំបាប់ទាំងពីរត្រូវអនុវត្តត្រឹមត្រូវ ត្រូវតាមក្បូន។ អ្នកចំបាប់ពេលសំពះគ្រូ នឹងលើកដៃរាំ លើកជើង ដើរបីជំហានទៅមុខ បីជំហានមកក្រោយ។ កាយវិការធ្វើដូចម្តេចធ្វើឲ្យស្រទន់ ខ្នងមិនត្រូវបែរទៅកាន់គណៈកម្មការ។ មនុស្សជាច្រើនយល់ថា នេះជារូបភាពធ្វើកំដៅខ្លួន តែមិនដូច្នោះទេ។ រាំក្បាច់សំពះគ្រូនៃជនជាតិមានលក្ខណៈជាអរូបី មានអត្ថន័យរលឹកដល់ប្រភពដើម នឹកដល់អ្នកបុព្វការីជនបានបង្ហាត់បង្រៀនចំបាប់ជនជាតិ។ ចំពោះអ្នកមើលស្គាល់ច្បាស់ គ្រាន់តែសំឡឹងមើលក្បាច់រាំនឹងដឹងអ្នកចំបាប់មកពីទីណា ពីព្រោះពួកគាត់នឹងសម្តែងកាយវិការលក្ខណៈពិសេស តាមតំបន់ល្បីឈ្មោះខាងចំបាប់។ តាមច្បាប់ អ្នកចំបាប់ចាញ់ជាអ្នកត្រូវដៃគូលើកជើងទាំងពីរផុតពីសង្វៀន ឬត្រូវបោកដេកផ្ងា “ខ្នងទល់ដី ពោះហាលមេឃ”។ ឮពិតជាធម្មតា តែជាក់ស្តែងការចំបាប់តែងខ្លាំងក្លា និងមានភាពបម្រែបម្រួលពិបាកគិតមុនណាស់។ ទោះបីជាអ្នកចំបាប់ជើងចាស់ គ្រាន់តែប្រហេះ គឺត្រូវចេញពីសង្វៀន ដោយសារស្នៀតបម្លែង មានប្រសិទ្ធភាពបកបញ្រ្ចាស់មកលើដៃគូ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅលើសង្វៀនចំបាប់ប្រពៃណី ក៏ហាមផ្តាច់មិនឲ្យប្រើស្នៀតក្បាប់សម្លាប់ ដោយសារខុសពីស្មារតីអ្នកគុននិយម។ ប្រហែលហេតុតែដើម្បីរក្សាលក្ខណៈប្រពៃណីពិសេសកម្រនេះ កីឡាប្រពៃណីនេះ មិនត្រូវសាបរលាបទៅតាមពេលវេលាទេ តែកំពុងធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្ត៕
អត្ថបទនិងរូបថត៖ វៀតគឿង
ក្បាច់គុនផ្លិត
ដងរែក - អាវុធនៃប្រជាជនវៀតណាម
ពិសេសក្បាច់គុនក្រមា
Victory 8៖ ពានប្រដាល់ជំនាញដំបូងបង្អស់ នៅរដ្ឋធានីហាណូយ
សាលាគុនតេវឡុង (Tieu Long) - នាគបារាំងខ្លាំងពូកែ
ធ្វីផាប់ (Thuy Phap) - ក្បាច់គុនវៀតណាមសុទ្ធសាធ នៅលើទឹកដីបែលហ្ស៊ិក
ហាត់ Yoga ជាមួយខ្សែ - មុខកីឡាថ្មីមួយ
ទៅមើលទីលានប្រណាំងសេះថៀនម៉ា (Thien Ma) - Madagui
Arnis៖ សិល្បៈប្រយុទ្ធដោយដំបង
កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ
ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង
ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ
ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ
សាលាគុនការពារខ្លួនជាមួយក្បាច់គុនបុរាណវៀតណាម
នាំឆត្រយោងដ៏គ្រោះថ្នាក់ក្លាយទៅមុខកីឡាប្រកួតជាផ្លូវការ ក្នុងតំបន់
ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់
អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”
Kendo - ក្បាច់គុនហ្វឹកហាត់ចរិតអ្នកកាន់ដាវ
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
ភាពពិសេសនៃស្នៀតក្បាច់គុនមាន់
កន្លែងបណ្តុះពន្លកទេពកោសល្យវាយកូនគោលវៀតណាម
សាលាគុនជ្រកកោណក្នុងអារាម
ចំណងមិត្តភាពវៀតណាម – ថៃនៅមជ្ឈមណ្ឌលបាល់ទាត់ S&A Academy
ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)
កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត