22/08/2015 12:34 GMT+7 Email Print Like 0

ភាពតានតឹងបានកើនឡើងមួយរំពេចនៅឧបទ្វីបកូរ៉េ

ទីភ្នាក់​ងារសាព័ត៌មាន​មជ្ឈឹមសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជា​មា​និតកូ​រ៉េ (KCNA) នា​ព្រឹក​ថ្ងៃទី២១ខែសីហាឆ្នាំ២០១៥ បាន​ជូន​ដំណឹង​ថា ថ្នាក់​ដឹក​នាំប្រទេស​នេះ លោក Kim Jong Un បាន​បញ្ជា​ឲ្យកង​កម្លាំង​ចម្រុះ​នៅ​សម​រភូមិ​មុខ ត្រៀម​លក្ខណៈធ្វើ​សង្គ្រាម។ លោក Kim Jong Un នាំ​ចេញបទ​បញ្ជាខាង​លើនៅក្នុង​កិច្ច​ប្រជុំ​បន្ទាន់​បើក​ទូលាយ​នៃគណៈកម្មការ​យោធាកណ្តាល​ គណៈបក្សការងារ​ស.ប.ប.ក សំដៅ​ពិភាក្សា លើ​បណ្តា​វិធាន​ការ​នយោបាយ​និង​យោធា តបត​វិញនឹង​កាយវិការបង្ក​រឿងហេតុ​របស់​គូរ​បដិបក្ខ។ តាម KCNA ថាមេបញ្ជា​ការ នៃ​បណ្តា​យុទ្ធនាការ​យោធានៅ​តំបន់​ជាប់ព្រំដែន បានបញ្ចូន​ទៅកាន់​សមរភូមិ​មុខ ដើម្បីទប់ទល់​នឹង​បដិបក្ខ ក្នុង​ករណី​សកម្មភាព​ផ្សព្វផ្សាយ​តាម​រយៈឧគេ្ឃស​នស័ព្ទប្រឆាំង​ភាគ​ខាងជើង​ មិនបា​នបញ្ចប់ក្នុងរយៈ​ពេល​៤៨ម៉ោង​នោះ​៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ