10/10/2018 11:38 GMT+7 Email Print Like 0

ភាពជោគជ័យក្នុងថ្ងៃប្រកួតរបស់ក្រុមកីឡាវៀតណាមនៅ Asian Para Games 2018

នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ កីឡាករិនីលើកដុំដែក Do Thi Linh Phuong បានធ្វើឲ្យការភ្ញាក់ផ្ញើលនៅពេលដែលដណ្តើមបានមេដាយមាស Asian Para Games ឆ្នាំ២០១៨ ក្នុងវិញ្ញាសារកីឡាលើកដុំដែកសំរាប់ទម្ងន់ ៥០គីឡូក្រាម ដោយមានស្នាដៃ ១០៣ គីឡូក្រាម។

 កីឡាករិនីលើកដុំដែក Do Thi Linh Phuong ដណ្តើមបានមេដាយមាស Asian Para Games ឆ្នាំ២០១៨

កីឡាករិនី Linh Phuong បានចែករំលែកថា គោលដៅរបស់កីឡាករិនីរូបនេះបន្ត ទៀតគឺឈ្នះឲ្យបានមេដាយនៅ Paralympic នាឆ្នាំ២០២០ ខាងមុខ។ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ក្រុមកីឡាជនពិការវៀតណាមនៅតែដណ្តើមបានមេដាយមាសមួយគ្រឿងទៀតរបស់កីឡាហែលទឹក Vo Thanh Tung ក្នុងវិញ្ញាសារហែលទឹកផ្ងាផ្នែកបរុស មានចម្ងាយចំនួន ៥០ម៉ែត្រ ហើយកីឡាករនេះទទូលបានស្នាដៃដ៏ល្អដោយបំបែកឯតគ្គកម្មក្នុងមហោស្រពប្រកួតកីឡាលើកនេះ។ ក្រៅពីនេះ កីឡាករជនពិការវៀតណាមក៏នៅតែដណ្តើមបានមេដាយប្រាក់និងសំរិទ្ធក្នុង វិញ្ញាសារកីឡាលើកដុំដែក និងអត្តពលកម្មទៀតផង។ គិតរហូតមកដល់ចុងថ្ងៃទី៨ ខែតុលា ក្រុមកីឡាជនពិការ​វៀតណាមដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿងនិងមេដាយសំរិទ្ធចំនួន ៥ គ្រឿង ដោយឈរនៅលំដាប់ថ្នាក់ទី៦ក្នុងតារាងមេដាយសរុបផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ