31/07/2015 10:39 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី៧
ភាពជោគជ័យពីទស្សនកិច្ច "ពីរក្នុងមួយ"របស់លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងបានបញ្ចប់ទស្សនកិច្ចប្រកបដោយជោគជ័យល្អប្រសើរ ដែលបានមជ្ឈដ្ឋានអ្នកជំនាញការវាយតំលៃគឺ"ពីរក្នុងមួយ" នេះគឺជាការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ  - ជប៉ុនលើកទី៧និងអញ្ជើញទៅបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសជប៉ុន។


លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ទទួល​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង​នៅ​ទីក្រុង Tokyo នៃ​ប្រទេស​ជប៉ុន។ រូបថត៖ ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លទ្ធផលលេចធ្លោនៃកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកនេះគឺជាកិច្ចការរបស់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គទាំង ៥ និងប្រទេសជប៉ុនបានអនុម័តយុទ្ធសាស្ត្រ Tokyo ដែលមានទិសដៅច្បាស់លាស់សំរាប់កិច្ចសហប្រតិបត្តិការមេគង្គ -  ជប៉ុនដំណាក់កាល ២០១៦ - ២០១៨ ចំពោះទិសដៅគ្របដណ្តប់ការធានាស្ថេរភាពតំបន់និងទទួលបាន“បង្កើនគុណភាព”នៅអនុតំបន់មេគង្គ។

នៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Shinzo Abe បានជូនដំណឹងអំពីការសម្រេចចិត្តរបស់ប្រទេសជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ (ODA) ចំនួន ៧៥០ ពាន់លានយេនជប៉ុន ដើម្បីជួយឧបត្ថម្ភបណ្តាប្រទេសមេគង្គក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។ នេះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ ដើម្បីអនុវត្តន៍បណ្តាខ្លឹមសារសហប្រតិបត្តិការរបស់​យុទ្ធសាស្ត្រ Tokyo ។

ក្នុងសេចក្តីប្រកាសយុទ្ធសាស្ត្រ Tokyo ២០១៥ ស្តីពីសហប្រតិបត្តិការមេគង្គ - ជប៉ុន ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានសង្កត់ធ្ងន់តួនាទីសំខាន់របស់មហាសមុទ្រ ទ្រព្យសម្បត្តិរួមមួយរបស់ពិភពលោក អះអាងតួនាទីសំខាន់របស់កិច្ចសហប្រតិបត្តិការដ៏ស្និទស្នាលថែមទៀត ដើម្បីធានាសន្តិភាព សុវត្ថិភាពផ្លូវសមុទ្រក្នុងតំបន់ សង្កត់ធ្ងន់ការត្រូវអនុវត្តន៍ដោយពេញលេញនិងប្រសិទ្ធភាពសេចក្តីប្រកាសពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  និងឆាប់ទទួលបានក្រមប្រពឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។

ថ្នាក់ដឹកនាំទាំងអស់ក៏បានសន្យាសារជាថ្មីអំពីការធានាសិទ្ធិសេរីផ្លូវសមុទ្រនិងផ្លូវអាកាស សុវត្ថិភាពផ្លូវសមុទ្រ​ ផ្លាស់ប្តូរពាណិជ្ជកម្មឲ្យរលូននិងដោះស្រាយបណ្តាជម្លោះតាមគោលការណ៍នៃច្បាប់អន្តរជាតិដែលបានទទួលស្គាល់លើពិភពលោក រួមមានសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសម្តែងក្តីព្រួយប្រារម្មណ៍អំពីការវិវឌ្ឍន៍ថ្មីៗនៅសមុទ្រខាងកើត ដែលធ្វើស្មុគស្មាញស្ថានភាព បំបាត់ក្តីជឿជាក់និងអាចបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់។


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងថតរូបជាមួយបណ្តាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ – ជប៉ុនលើកទី៧។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង នៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧។
រូបថត៖ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧។ រូបថត៖ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អញ្ជើញចូលរួមវេទិការខឿនសេដ្ឋកិច្ចមេគង្គ។
រូបថត៖ឌឹកតាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងជួបពិភាក្សាជាមួយ ព្រះចៅអធិរាជជប៉ុន  Akihito។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងនិងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ជួបសវនាការជាមួយលោកប្រធានព្រឹទ្ធសភាជប៉ុន Masaaki Yamazaki។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងនិងបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ជួបសវនាការជាមួយលោកប្រធានសភាជាន់ទាបជប៉ុន Tadamori Oshima។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទន្ទឹមនឹងបណ្តាសកម្មភាពក្នុងក្របឌ័ណ្ឌកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុន លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងក៏មានបជំនួបសវនាការជាច្រើនជាមួយមជ្ឈដ្ឋាននយោបាយនិង ២០ សម្ព័ន្ធ ក្រុមហ៊ុន អាជីវកម្មឈានមុខគេរបស់ប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម -  ជប៉ុន...

លោកនាយករដ្ឋមន្ត្រី Shinzo Abe បានឆ្លើយតបយ៉ាងសកម្មបណ្តាសំណើសហប្រតបត្តិការដែលលោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងបានលើកឡើង ក្នុងនោះមានការពិនិត្យយ៉ាងសកម្មការផ្គត់ផ្គង់ជំនួយ ODA ឆ្នាំ​២០១៥​ ចំនួន ៣០០ ពាន់លាន (ស្មើនឹង ៣ ពាន់លានដុល្លារអាមេរិក) ខ្ពស់ជាងបើសិនប្រៀបនឹងកំរិតនៃបណ្តា​ឆ្នាំមុន (ស្មើនឹងកំរិតឆ្នាំ២០១៣ និង ២០១៤ បញ្ចូលគ្នា) ឯកភាពផ្តល់ជំនួយ សំរាប់គម្រោងមន្ទីរពេទ្យហ៊ឹវងីវៀតណាម - ជប៉ុន (មន្ទីរពេទ្យចើរីទី២) យល់ព្រមសហប្រតិបត្តិការស្រាវជ្រាវសមត្ថភាពកំណាត់ផ្លូវ​ដែកល្បឿនលឿនលើខ្សែផ្លូវដែកពីខាងជើងទៅខាងត្បូង បន្តជួយឧបត្ថម្ភឧស្សាហូបនីយកម្មរបស់​វៀត​ណាម​ ឆាប់ចុះហត្ថលេខាលើចក្ខុវិស័យមធ្យមនិងយូរអង្វែងក្នុងកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ។ ជាពិសេស នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពសេចក្តីប្រកាសអំពីការបញ្ចប់ជាមូលដ្ឋានការចរចារទ្វេភាគីក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ហើយនឹងខិតខំប្រឹងប្រែងជាមួយសមាជិកផ្សេង​ៗ​ ទៀតឆាប់បញ្ចប់ការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងខាងមុខនេះ.
..


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងជួបពភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ។
រូបថត៖ឌឹកតាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំង​២។ រូបថត៖ឌឹកតាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម –ជប៉ុន។
រូបថត៖ឌឹកតាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងទទួលជួបសម្ព័ន្ធសមាជិកមិត្តភាពជប៉ុន –  វៀតណាម។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងទទួលជួបលោកប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Mitsui Sumitomo (MSBC) Masayuki Oku។ រូបថត៖ឌឹកតាម –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ