23/11/2017 15:17 GMT+7 Email Print Like 0

ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់

កាំបិតខ្នាយ​មាន់​ជា​អាវុធ​បុរាណ​ ដែល​សព្វថ្ងៃ​តិច​នរណា​​ដឹង​និង​ប្រើប្រាស់​ ​ជំនាញណាស់​​។ កាំបិត​ខ្នាយ​មាន់​តូច​មួយគូ​​នេះ មាន​រូបរាង​កោង​ ​ដូច​ខ្នាយ​មាន់​​ សម​ស្រប់​ជាមួយ​ការ​វាយ​ប្រហារ​ចូល​ជិត​ កៀក​ស្មា​ ដូច​មាន់​​ប្រជល់​​ប្រើ​ខ្នាយ​ចាក់​ វាយ​​ប្រហារ​ទៅ​លើ​ចំណុច​​ខ្សោយ​របស់​ដៃ​គូរ។​

កាំបិត​ខ្នាយ​មាន់​តែង​បាន​ធ្វើ​អំពី​ដែក​ថែប​ ឬ​អាលូ​មីញូម​ កាំបិត​មួយគូ​ ​មាន​ខ្នាតច្រើន​ និង​រចនា​យ៉ាងរស់​រវើក​​ពឹង​ផ្អែក​លើ​ទំហំ​ដៃ​កាន់​របស់​អ្នកប្រើ​ប្រាស់​វា​។​ ចុង​ដង​កាំបិត​គេ​ចោះ​​រន្ធ​​តូចមួយ​​​ សម្រាប់​ច្រក​ល្មម​ម្រាម​ដៃ​ ដូច​ជា​គេ​ដាំ​ខ្នាយ​ឲ្យ​មាន់​ជល់​។ មុខ​កាំ​បិត​បានធ្វើអំពី​ដែក​មុត​ទាំងពីរ​មុខ​ មាន​រា​ងកោង​ និង​ខ្នាត​វែង​ល្មម​ ដើម្បី​ជៀសវៀង​បង្ករបួស​ទៅ​លើករដៃ​នៃ​អ្នកប្រើ​ពេលគ្រវី​កាំបិតម្តងៗ​។​​​
 
បាន​ដឹង​ កាល​ពីដើម​ អាវុធ​នេះ ប្រើសម្រាប់​អ្នក​ឡើង​ភ្នំ​ចូល​ព្រៃជ្រៅ​​ នាំ​យកទៅ​តាម​ ដើម្បី​ការពារ​បង្ការ​សត្វព្រៃ​ កាត់​ខ្សែ​ និង​វត្ថុរាំងស្កាត់​តាម​ដង​ផ្លូវ​។​ ម្យ៉ាង​វិញ​ទៀត​ ការ​ហ្វឹក​ហាត់​ស្ទាត់​ជំនាញ​មុខវិជ្ជា​​អាវុធ​នេះ​ ក៏មិន​ងាយ​មាន​ការ​លំបាក​ណាស់​។ មុន​ដំបូង​ គេ​ត្រូវ​ហ្វឹក​ហាត់​ក្បាច់ស្នៀត​​រឹងមាំ​ និ​ងភាព​រហ័ស​រហួន​ ក្រោម​មក​គេ​ហាត់​ដល់​សមត្ថភាព​​ប្តូរ​កាំបិតទៅ​វិញ​ទៅ​មក នៅ​លើ​ដៃ​ទាំង​ពីរ​។ ពេល​ស្ទាត់​ជំនាញ​ការ​ប្តូរ​កាំបិតហើយ ​ទើប​បង្វែទៅ​ហាត់​ប្តូរ​កាំបិតខ្នាយ​មាន់​វិញ​។ ហាត់​សមត្ថភាព​​ត្រឡប់ ​ និង​គ្រវី​កាំបិត​ខ្នាយ​មាន់​ គេ​ចាត់ទុកជា​បច្ចេកទេស​ពិបាក​នៃ​ក្បាច់គុន​កាំបិត​ខ្នាយ​មាន់​ ពីព្រោះ​គ្រាន់តែ​ភ្លត់​បន្តិច​អ្នកហាត់​នឹងអាច​កាត់​ចំដៃ​របស់​ខ្លួន​។​

 


 រចនា​​នៃ​អាវុធ​កាំបិត​ខ្នាយ​មាន់​។

 របៀបកាន់មូលដ្ឋាន​ដំបូង​ចំពោះ​អាវុធ​កាំបិត​ខ្នាយមាន់​

 ក្បាច់​សំពះ​គ្រូ​ដើម​ ចាប់​ផ្តើម​ដើរស្នៀត​គុន​​ក្នុង​ក្បាច់​គុន​កាំបិត​ខ្នាយ​មាន់​។

 ក្បាច់​ខ្វេះ​នៃ​​កាំបិត​ខ្នាយ​មាន់ ​ទៅលើតួ​​ខាងលើ​និង​​កណ្តាល​ខ្លួន​ដៃ​គូ។

ក្បាច់​ “ផ្កាឈូករីក​​​​” ​ខ្លម​វាយ​ប្រហារ​ បន្តបន្ទាប់​​គឺ​ស្នៀត​វាយ​ដ៏​គ្រោះ​ថ្នាក់​។​

 ស្នៀត​ “ប៊ិញ​ហាក់​ធូ - ​Binh hac thu” (សត្វក្រៀលសំកាំង​ស្លាប) ក្នុងក្បាច់​កាំបិត​ខ្នាយ​មាន់​។​

 ស្នៀត​​មួយ​ក្នុង​ក្បាច់​ ​ “ សើន​ដា​ទ្រីវឡឺវ​- Son đa trieu luu”។

 ស្នៀត ​”ឡាក​ម៉ា​កូវ​ - Lac ma cau” ក្នុង​ក្បាច់​កាំបិតខ្នាយ​មាន់​។​

 កាំបិត​មួយ​វាយ​ប្រហារ​​តួខាង​លើនៃ​​​ខ្លួន​ កាំបិត​មួយ​រង​ទុក​​សម្រាប់​ការ​វាយប្រហារ​បន្តបន្ទាប់​ពី​ក្រោយ​។​

 កាយវិការ​​គ្រវី​កាំបិត​ជក់​ចិត្ត ​ប៉ុន្តែ​ពិបាក​ធ្វើ​ណាស់​។​

ស្នៀតមួយ​ក្នុងក្បាច់ ​”តាម​ស៊ីចត្រាម​ -Tam xich Tram​”។​

 ដៃខាង​ឆ្វេង​គ្រវី​កាំបិត​ ដៃ​ខាងស្តាំ​កាន់​ជាប់​កាំបិត​​ក្នុង​ដៃ​ ដៃ​ទាំង​ពីរ​សហការ​ស៊ី​ចង្វាក់​គ្នា។​

 ប្រើ​កាំបិត​ទាំងពីរ​រង​បង្ការ​​គ្មានចន្លោះ​​ប្រហោង​ លោត​វាយប្រហារ​រហ័ស​រហូន​។​

ក្បាច់គុន​កាំបិតខ្នាយ​មាន់​សព្វថ្ងៃ មាន​៧​បទកំណាព្យ​ពណ៌នា​អំពី​ក្បាច់​ស្នៀត​វាយ​ប្រហារ​និង​បង្ការ​ទប់​រង​ ដោយ​​ខ្នាយ​មាន់​ក្នុង​ការ​ប្រយុទ្ធ​។ គ្រូគុន​ជើង​តែមួយ​ តាអាញ​យុង​ (Ta Anh Dung) ចំណុះ​បក្ស​គុន​គីម​កេ​តីសើន​ញ៉ាន​ (Kim Ke Tay Son Nhan) មាន​សំណាង​ទទួល​បាន​និង​ហាត់ក្បាច់​គុន​កាំបិត​ខ្នាយ​មាន់​ ពី​ឆ្នាំ​លោក​មាន​អាយុ១៨​ តាំងពី​នោះ​មកដល់​សព្វថ្ងៃ​លោក​នៅ​តែ​ហាត់​ជាប្រចាំ​ ដើម្បី​អា​ច​ធ្វើ​ម្ចាស់​កាំបិតខ្នាយ​មាន់​ជានិច្ច​។​
 
ចំពោះ​កាំបិត​ខ្នាយ​មាន់​មួយ​គូ​​ គ្រូគុន​តា​អាញ​យុង ​(Ta Anh Dung) គ្រវីកាំបិតខ្នាយ​មាន់​​យ៉ាង​ស្ទាត់ជំនាញ​នៅ​ក្នុង​បាត់​ដៃ​ទាំង​គូ​​។ ប្រើប្រាស់​កាំបិត​ខ្នាយ​មាន់​ ជាមួយ​ស្នៀត​​​ប្រចឹក​ ខ្វេះ ចាក់​ កាត់​...។ល។ យ៉ាង​ស្ទាត់ជំនាញ​ រហ័ស​​និង​គ្រោះថ្នាក់​។ កាំបិត​ខ្នាយ​មាន់​ស្រប​នឹង​ការ​​វាយ​ប្រហារតាម​បែប​ចូលទៅ​ជិត​ កៀក​ស្មា​ វាយចំ​​ចំ​ណុច​កម្សោយ​ បំពង់​ក​​ដៃ​របស់​ដៃ​គូ​​ ដោយ​​ស្នៀត​ផ្តាច់​ជីវិត​។​
 
ក្រៅ​ពី​កាំបិត​ខ្នាយ​មាន់​ គ្រូ​គុន​ជើង​តែមួយ​នេះ នៅ​មាន​ក្បាច់​គុន​ដោយ​ឡែក​របស់​ខ្លួន​ដូចជា​៖​ ក្បាច់​ឈើច្រត់​កាំបិត​ស្នៀត​ ក្បាច់​ឈើ​ច្រត់ ក្បាច់​គុន​ដំបង​ខ្សែ​ច្រវាក់​ ដំបង​ខ្សែ​ច្រវាក់​បី​កំណាត់​...។ល។​ ដើម្បី​ការពារ​ខ្លួន​ផង​ ណែនាំ​ឲ្យ​នរណា​ដែល​ត្រូវ​ពិការ​រាងកាយ​ ជួយ​ពួកគាត់​ហាត់​ប្រាណបង្កើន​សុខភាព​​។​
 
រៀង​រាល់​ពេលព្រឹក​ នរណា​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​សួន​ឧទ្យាន​តាវ​ដាន​ (Tao Dan) (ខណ្ឌ១ ទីក្រុង​ហូជីមិញ​) នឹ​ងជួប​ប្រទះ​រូបភាព​គ្រូគុន​ចំណាស់​ហាត់​ក្បាច់​គុន​ ក្បាច់គុនអាវុធ​ជាមួយ​សិស្ស​យ៉ាង​ស្វាយ​ហាប់​ នោះ​គឺ​គ្រូ​គុន​តាអាញ​យុង​ (Ta Anh Dung)​។ លោក​​បាន​ស្គាល់​ជា​គ្រូគុន​ចេះចាំ​ក្បាច់​គុន​កម្រ​ ក្នុង​នោះ​ត្រូវនិយាយ​ដល់​ក្បាច់​គុន​កាំបិតខ្នាយ​មាន់​៕​

 

អត្ថបទ៖ សើន​ងៀ​  រូបថត៖ ង្វៀ​ន​ឡឹន​

បណ្តាអត្ថបទបានផ្សាយ