19/12/2015 10:52 GMT+7 Email Print Like 0

ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ

 


ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ (Image: VNA)

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង Skhirat ភាគខាងជើងម៉ារ៉ុក បណ្ដាភាគី​នៅលីប៊ី​បានចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀងសន្តិភាពដែល អ.ស.ប. គាំពារ​សំដៅបង្កើត​រដ្ឋាភិបាល​សាមគ្គី​ជាតិ​មួយ។ កាយ​វិការ​ពោល​ខាង​លើ​ត្រូវបាន​ចាត់ ទុកជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ប្រទេស​នេះ។ អ្នកគាំ​ទ្រ​កិច្ច​ព្រម​ព្រៀង​បានសង្ឃឹមថា៖ ភាគីនយោបាយនានានៅលីប៊ី នឹង​ប្រតិបត្តិ​តាម​កិច្ច​ព្រម​ព្រៀង​ឯកភាព​ឈប់​បាញ់១​ដើម្បីរួមជាមួយគ្នាប្រឆាំង​អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស  (IS) ។ តាមកិច្ច​ព្រម​ព្រៀង​នោះ ក្រុម​ប្រឹក្សា​រ​ប្រ​ធានាធិបតី​មួយរួមមានសមាជិកចំនួន៩ រូប នឹងបង្កើតរដ្ឋាភិបាលថ្មី​ហើយ​សភា​ជាន់​ទាប​នឹង​ជា​ស្ថាប័ន​នីតិ​បញ្ញត្តិ​ស្នូលនិងក្រុមប្រឹក្សាររដ្ឋ នឹងជា​ស្ថាប័នពិគ្រោះ យោបល់ទី​២។ ក្រុម​ប្រឹក្សា​រប្រធានាធិបតី នឹង​ប្រកាស​គណៈ​​រដ្ឋមន្ត្រីថ្មីក្នុងរយៈ ពេល​១ខែ​បន្ទាប់នោះ ក្រុមប្រឹក្សា​រសន្តិសុខ អ.ស.ប. នឹង​ចេញ​ផ្សាយ​សេចក្តី​សម្រេច​ចិត្ត​មួយស្តីពីបញ្ហានេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ