07/07/2015 09:48 GMT+7 Email Print Like 0

ភាគីនានាខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងកាលបរិច្ឆេតថ្ងៃទី៧ ខែកក្កដា

កិច្ចព្រមព្រៀងចុងក្រោយស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងខិតមកដល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយ កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានកំណត់ដូច្នេះ ក្រោយកិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P+1 (រួមមានប្រទេសអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់)​ដែលទើបនឹងបានប្រព្រឹត្តទៅនៅក្រុង Vienna របស់អូទ្រីស្ត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ២០១៥ លោកស្រី Mogherini បានឲ្យដឹងថា បរិយាកាសនៃកិច្ចចរចារលើកនេះគឺសកម្មនិងមានលក្ខណៈស្ថាបនា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានឲ្យដឹងថា ភាគីនានាទទួលបានវឌ្ឍនភាពជាក់លាក់ទោះបីជា នៅមានបញ្ហាពិបាកដោះស្រាយមួយចំនួនដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសម្តែងនូវសុទិដ្ឋិនិយមអំពី កាលបរិច្ឆេតនែដំណើរចរចារនាថ្ងៃទី៧កក្កដាខាងមុខ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ