
ភាគកណ្ដាលចាប់ផ្ដើមខែយុវជនស្ម័គ្រចិត្តឆ្នាំ២០១៥ (thanhnien.hue.gov.vn)
នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ បណ្ដាខេត្តក្រុងនៅភាគកណ្ដាលវៀតណាមបានរៀបចំពិធីចាប់ផ្ដើមខែយុវជនឆ្នាំ២០១៥។ នៅខេត្ត Thua Thien Hue សមាជិកសម្ព័ន្ធយុវជនជាង៨០០នាក់បានចូលរួមពិធីចាប់ផ្ដើមខែយុវជនដោយប្រធានបទយុវវ័យ Hue រួមកំលាំងកាយចិត្តកសាងវប្បធម៍ចរាចរនិងរបៀបរស់នៅអរិយ្យធម៍នគរ។ លោក Van Trung Dung លេខាសម្ព័ន្ធយុវជន Hue បានឲ្យដឹងថា៖
“យើងខ្ញុំបានរៀបចំសកម្មភាពឃោសនាអំពីវេទិការយុវជន ពិសេសគឺចំពោះយុវជនសិស្សានុស្សិសដែលកំពុងប្រើប្រាស់ម៉ូតូនិងកង់អគ្គិសនី ទន្ទឹមនឹងនោះយើងខ្ញុំបានរៀបចំសកម្មភាពដើម្បីចលនាប្រភពថវិការដើម្បីកសាងផ្ទះមេត្តាធម៍ជួយឧបត្ថម្ភជនក្រីក្រ។”
រីឯនៅទីក្រុង Da Nang ពិធីចាប់ផ្ដើមខែយុវជនឆ្នាំនេះមានការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជនជាង៨០០នាក់របស់បណ្ដាមូលដ្ឋានសម្ព័ន្ធយុវជនប្លុកសាលារៀនកំលាំងប្រដាប់អាវុធអង្គភាពអាជីវកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម