23/07/2015 10:24 GMT+7 Email Print Like 0

ភរិយារបស់អនុប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ


លោកជំទាវ Jill Biden (ខាងឆ្វេង) ពេលទៅទស្សនាមូលដ្ឋានគាំពារសង្គម Thao Dan
នៅទីក្រុងហូជីមិញ (រូបថត៖vnexpress.net)

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥​​ លោកជំទាវ Jill Biden ភរិយា​របស់​អនុប្រធានាធិបតី​អាមេរិក​លោក Joe Biden បានអ​ញ្ជើញ​ចូលរួម​សិក្ខា​សាលា​អំពី​ការ​បង្រៀន​ភាសា​អង់គ្លេស សំរាប់​គ្រូ​បង្រៀន​ទុតិ​យភូមិ ដែលត្រូវបានរៀបចំ​ឡើងនៅ​មជ្ឈមណ្ឌល​អាមេរិក នៅ​ទីក្រុង​ហូជីមិញ​ភាគ​ខាងត្បូង​វៀតណាម។ នៅទីនេះ លោកជំទាវ Jill Biden បាន​ចែករំលែករាល់បទពិ​សោធន៍​ការងារ​របស់​ខ្លួន។​

នាថ្ងៃដដែល លោកជំទាវ Jill Biden បានទៅជួបសំណេះសំណាលជាមួយបណ្ដា​សិស្សា​នុសិស្ស​នៅមូលដ្ឋាន​គាំពារ​សង្គម Thao Dan នៅទីក្រុងហូជីមិញទៀតផង។ មុននោះ នាថ្ងៃទី​២០ខែកក្កដា លោកជំទាវ Jill Biden បាន​អញ្ជើញទៅទស្សនាក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូ​និក VinECom និង​ជួបប្រាស្រ័យជាមួយអាជីវករវ័យ​ក្មេងនៅទីនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ