30/05/2016 09:54 GMT+7 Email Print Like 0

ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃមហាចក្រី សិរិន​ថន​បង្ហាញ​មុខសៀវភៅ​រូ​បភាពអំពីវៀត​ណាម​


ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃកំពុងផ្លាស់ប្តូរមតិជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅថៃ

ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ​ចក្រី សិរិនថន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ បាន​អញ្ជើញ ទស្សនា​ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅថៃ និងចូលរួមពិធីបង្ហាញសៀវភៅ រូបថតមាន​ឈ្មោះថា “វៀត​ណាមតាមរយៈ​ក្រសែភ្នែក របស់ ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍ ថៃ ចក្រី សិរិន​ថន”។ នេះជាសកម្មភាពសំខាន់មួយ ដែលស្ថិតក្នុងចំណោមព្រឹត្តិការ ណ៍​រំលឹក​ខួបលើក​ទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ថៃ ថ្ងៃទី៦ ខែសីហា។ សៀវ​ភៅនេះ បានចង​ក្រង់ដោយ​ស្ថានទូតវៀ​តណាម ប្រចាំនៅថៃ ដែល​ប្រមូលផ្តុំរូបថត​ស្អាតអំពីវៀត​ណាមជាង​១០០សន្លឹក​។ ក្នុង​នោះ មាន​រូបថត ចំនួន៦០សន្លឹកដោយ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃចក្រី សិរិនថន ថត់ផ្ទាល់​ក្នុង ឱកាស​ព្រះនាង​បំពេញ​ទស្សនកិច្ច នៅវៀតណាមពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១៥ ដែលរូប​ទាំង​អស់​នេះ​ជារូបព្រះ​នាងថត​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម និងសោ​ភ័ណ្ឌភាព​នៃទេសភាព​នៅវៀតណាម ដែលព្រះ​នាងធ្លាប់​យាង​ដំណើរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ