29/05/2018 10:12 GMT+7 Email Print Like 0

ព្រះតេជគុណ Thich Duc Thien ជនវៀតណាមដើមដំបូង ទទួលបានគ្រឿងឥស្សរិយយស Padma Shri របស់ឥណ្ឌា

នាយប់ថ្ងៃទី២៧ ​ខែឧសភា ឆ្នាំ២០១៨ ស្ថានទូត​ឥណ្ឌាប្រចំានៅទីក្រុងហាណូយ ស​មាគមមិត្តភាពវៀ​តណា​ម -ឥណ្ឌា ​និងសមាគមព្រះពុទ្ធសាសនាវៀ​តណាម បានរៀបចំពិធី ប្រ​គល់ប័ណ្ណបញ្ជាក់គ្រឿងឥស្ស​រិយ​យស Padma Shri របស់​រដ្ឋឥណ្ដា ជូនចំពោះ ព្រះតេជ​គុណ Thich Duc​ Thien អនុប្រធាន​ -អគ្គលេខាធិការ​សាមគម​ព្រះពុទ្ធសាសនា​វៀត​ណាម និងជាអនុប្រធាន​​សមាគមមិត្តភាព​វៀតណា​ម-​ឥណ្ឌា។​

 
 ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក   Parvathaneni Harish អញ្ជើញប្រគល់គ្រឿងឥស្សរិយយសជូនចំពោះព្រះតេជគុណ Thich Duc Thien (រូបថតៈ thoibao.today)

គ្រឿងឥស្សរិយយស Pa​dma Shri ជាគ្រឿងខ្ព​ង់ខ្ពស់បំផុតរបស់រដ្ឋ​ឥណ្ឌា ដែលតែងតែប្រគល់ឲ្យពល​រដ្ឋឥណ្ឌា ដែ​លមាន​ស្នាដៃឆ្នើម​លើវិស័យ ដូចជា វិទ្យាសាស្ត្រ ​អក្សរសាស្ត្រ សិល្បៈ អប់រំ ​សុខា ភិបាល កិច្ចការសង្គម ​ការទូត ឧស្សាហកម្ម​និង​ពាណិជ្ជកម្មជាដើម​។ ដល់ឆ្នាំ២០១៨នេះ ​គ្រឿងឥស្សរិយយស Pad​ma Shri បានប្រគល់​ឲ្យជន​បរទេស​ ក្នុងឱ​កាសកិច្ចប្រជុំកំពូល​អាស៊ាន-ឥណ្ឌា រំលឹ​កខួបលើកទី​២៥នៃទិវា​បង្កើត​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន​​ - ​ឥណ្ឌា។​ ប្រទេសអាស៊ានមួយនឹ​ងមានបុគ្គលលេចធ្លោមួ​យរូប ដែលបានទទួលគ្រឿងឥ​ស្សរិយយស​ Padma Shri។ ព្រះតេជគុណ Th​ich Duc Thien ជាជនវៀតណាម​ដំបូង ទទួល​បាន​គ្រឿង​ឥស្សរិយយស​ដ៏ខ្ពង់​ខ្ពស់​នេះ។​

 
 ព្រះតេជគុណ Thich Duc Thien 

គ្រឿង​ឥស្សរិយយស Padma Shri ជារង្វាន់ទទួលស្គាល់​​ចំពោះរាល់ការរួមចំណែក​ របស់​ព្រះតេជគុណ ​Thich Duc Thien លើវិស័យ​សាសនា និងក្នុងការ​បង្កើនទំនាក់ទំនងស​ហប្រតិបត្តិការ លើវិស័យព្រះពុទ្ធ​​រវាង​ប្រទេស​​ទាំង​ពីរ ជាពិសេស​គឺទំនាក់​ទំនងមិត្តភាព​វៀត​ណាម-ឥណ្ឌាតែម្ត​ង៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ