04/03/2017 09:50 GMT+7 Email Print Like 0

ព្រះចៅអធិរាជនិងអគ្គមហេសីជប៉ុនចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្វេ


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងព្រះចៅអធិរាជជប៉ុនអាគីហ៊ីតូ
(រូបថត៖TTXVN)
នារសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញទៅកាន់ទីស្នាក់នៅរបស់ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតូនិងអគ្គមហេសី ដើម្បីគោរពជំរៀបលាព្រះចៅអធិរាជនិងអគ្គមហេសីនៅពេលបញ្ចប់សកម្មភាពនៅទីក្រុងហាណូយ បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅទី​ក្រុង​​ហ្វេ ភាគកណ្ដាលវៀតណាម។នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានចែករំលែកថា​ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមផ្ដល់មនោសញ្ចេតនានិងការយកចិត្តទុកដាក់ជាច្រើនចំពោះសកម្មភាពមានអត្ថន័យរបស់ព្រះចៅអធិរាជនិងអគ្គមហេសីក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។ លោក Tran Dai Quang ក៏បានឧទ្ទេសនាម​ជាមួយព្រះចៅអធិរាជអាគីហ៊ីតូនិងអគ្គមហេសីនូវ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយចំនួននៃទីក្រុងហ្វេជាអតីតរដ្ឋធានីរបស់ វៀតណាមក្រោមរាជកាល Nguyen ហើយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកនាឆ្នាំ១៩៩៣។ 

រីឯខ្លួនវិញ ព្រះចៅអធិរាជអាគីហ៊ីតូចែករំលែកថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងនៅវៀតណាមមានសកម្មភាពប្រកបដោយអត្ថន័យជាច្រើន។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើនថែមទៀតនូវការយល់​ដឹង​គ្នាទៅវិញទៅមកក៏ដូចជាចំណង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ