05/03/2017 09:37 GMT+7 Email Print Like 0

ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយាងទៅទស្សនាបរមរាជវាំង Hue


ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយាងទៅទស្សនាបរមរាជវាំង Hue

 បន្តដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី៤មិនា ​ព្រះ​ចៅ​អធិរាជ​ជប៉ុនអាគី​ហ៊ី​តុ​និងអគ្គ ​មហេសី មី​ឈីកុបានយាងទៅទស្សនា អតីតបរមរាជ​វាំង Hue ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សតំបន់កេរ្តិ័​ដំណែលបរមរាជវាំង Hue បានអោយដឹងថា៖

“ ព្រះ​ចៅ​អធិរាជ​ជប៉ុននិងអគ្គមហេសី​យកចិត្តទុកដាក់ជាពិសេសបេតិក​ភ័ណ្ឌ​។ ឆ្នាំ ២០០៧ យើងខ្ញុំបានបញ្ជូនក្រុមតន្ត្រីករអមដំណើរបំពេញទស្សនកិច្ច​របស់ប្រធានរដ្ឋ លោក Nguyen Minh Triet ហើយបានសម្ដែងនៅក្នុង​បរមរាជវាំងតូក្យូរ។ ព្រះ​ចៅ​អធិរាជ​ជប៉ុននិងអគ្គមហេសី ចូលចិត្ត​ខ្លាំងណាស់ ​។”   
 
ក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅទីក្រុង Hue នេះ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​និងអគ្គ ​មហេសី មី​ឈីកុនឹងស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណី ​ប្រវត្តិសាស្ត្រនិងតំបន់រមណីដ្ឋានមួយចំនួននៅហ្វេផងដែរ៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ