17/05/2015 10:49 GMT+7 Email Print Like 0

ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama


ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា (ar15.com)

លុប​ចោលបទដាក់​ទណ្ឌកម្ម​ចំពោះ​វេណេហ្សូ​អេឡា​ នាថ្ងៃទី១៥ខែឧសភាឆ្នាំ​២០១៥​ក្រុមមួយ​រួមមាន​ព្រឹទ្ធ​សមា​ជិក​ចំនួន​១៦​រូប​ របស់​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក បានផ្ញើ​សំបុត្រ​សំណូម​ពរប្រធានា​ធិបតី Barack​ Obama​ ពិនិត្យ​លុបចោល​បទដាក់​ទណ្ឌកម្ម​ទៅលើ​វេណេហ្សូ​អេឡា និងចាប់​ផ្ដើម​ការ​សន្ទនា​ប្រក្រតី​ទំនាក់​ទំនង​រវាង​វ៉ាស៊ីន​តោន និង Caracas។ បណ្ដាព្រឹទ្ធ​សមាជិក​នេះ​បានសង្កត់​ធ្ងន់​ថា​វិធាន​ការពោល​ខាង​ លើត្រូវ​ជួប​នឹង​ប្រតិ​កម្ម​ជា​ច្រើនពី​ បណ្ដា​ប្រទេស​អាមេរិកឡាទីន​នៅសន្និ​សីទ​កំពូល​ទ្វីបអា​មេរិកលើកទី៧ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ប៉ាណា​ម៉ា ទន្ទឹមនឹង​នោះស្នើ​ប្រធា​នាធិបតី Obama មិន​អនុវត្ត​បន្ថែម​វិធាន​ការដាក់​ទណ្ឌកម្ម​ណា​មួយ​ដោយ​ឯកោ​ភាគី​ទៀត​ឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ