11/12/2015 09:28 GMT+7 Email Print Like 0

ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល


ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល (Image: VNA)

នាថ្ងៃទី ៩ ខែ​ធ្នូ ឆ្នាំ២០១៥ បណ្ដាព្រឹទ្ធសមាជិកសភា លោក John McCain​ និង លោកស្រី Kelly Ayotte បាន​ដាក់​ជូន​រដ្ឋសភា​អាមេរិក សេចក្តីសម្រេចចិត្ត​ថ្មីមួយ ដែល​ស្នើ​ឲ្យលុប​ចោល​កម្ម​វិធី​ឃ្លាំ​មើល​ត្រីរ​អិល​របស់​ក្រសួង​កសិកម្ម​​អាមេរិក (USDA)។ សេចក្តីសម្រេចចិត្តត្រូវបានផ្តើមឡើងបន្ទាប់ពីក្រសួង​កសិកម្ម​អាមេរិក បាន​ប្រកាស​ចេញ​ផ្សារ​ «ការកំណត់ចុងក្រោយ» ស្តីពីការ​បង្កើត​កម្មវិធី​ពោល​ខាង លើដែល​ជះឥទ្ធិពល​អាក្រក​ដល់​ការ​នាំ​ចេញ​ត្រី​ត្រា​ និងត្រីបាសារបស់វៀតណាម ទៅទីផ្សារអាមេរិក។ តាមព្រឹទ្ធសមាជិកសភា​ទាំងនេះចាត់ទុក​ថា៖ ការ​បង្កើត កម្មវិធីនេះគឺការខ្ជះខ្ជាយដ៏ធ្ងន់ធ្ងរពន្ធរបស់​ប្រជាពលរដ្ឋអាមេរិក និងជា​ឧទាហរណ៍ គំរូនៃ​ការគាំ​ពារ​ពាណិជ្ជកម្ម​និយម។

ទន្ទឹមនឹងនោះកម្មវិធីនេះនឹងបង្កើតឡើងរបង ពាណិជ្ជកម្មចំពោះអ្នកផ្គត់ផ្គង់​ត្រីរអិលបរទេស​ សំដៅបំ​រើឲ្យ​ផល​ប្រយោជន៍​របស់​អាជីវរករមួយចំនួន​នៅ​ បណ្ដារដ្ឋភាគខាងត្បូងអាមេរិក។ កម្មវិធី «ការកំណត់ចុង​ក្រោយ» ត្រូវ​បាន​ក្រសួងកសិកម្មអាមេរិកប្រកាសនាថ្ងៃទី ២ ខែ​ធ្នូ មក នឹងចូលជាធរ​មានចាប់ពី​ខែមិនា​ឆ្នាំ​២០១៦​តទៅ។ ខ្លឹម​សារ​សំខាន់បំផុត​ក្នុងកម្មវិធីនេះគឺ អាមេរិក​នឹងអនុវត្ត​ដំណើរ​ការឃ្លាំង​មើល​យ៉ាង​ម៉ត់ចត់​ ពីការ​ផលិត​ត្រីត្រា​និង​ត្រី​បាសារ​បស់ប្រទេសទាំងឡាយ ដែលនាំចេញទៅទីផ្សារអាមេរិកតាមបទដ្ឋាន​ដែល អាមេរិក​កំពុង​អនុវត្ត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ