27/05/2016 09:55 GMT+7 Email Print Like 0

ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តលុបចោលកម្មវិធីឃ្លាំមើលត្រីស្រការរំអិល​ចំពោះវៀតណាម


ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តលុបចោលកម្មវិធីឃ្លាំមើលត្រីស្រការរំអិលចំពោះវៀតណាម (Image: VNA)

ដោយមានសម្លឹកគាំទ្រចំនួន ៥៥ និងសន្លឹកប្រឆាំងចំនួន ៤៣​ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ព្រឹទ្ធសភាអាមេរិក​បានអនុម័ត លើសេចក្តីសម្រេចចិត្ត​លុប​ចោលកម្ម​វិធីឃ្លាំ​មើល ត្រីស្រការ​រំអិល​របស់​ក្រសួង​កសិកម្ម​អាមេរិក (USDA) ដែលត្រូវបានប្រកាសនា​ចុងឆ្នាំ​២០១៥​មក។ នៅសម័យ​បោះឆ្នោត បណ្ដា​ព្រឹទ្ធសមាជិក​អាមេរិក ដែលគាំទ្រសេចក្តីសម្រេច ចិត្តបានលើកច្បាស់នូវចរិត​លក្ខណៈជាន់​គ្នាខ្ជះ​ខ្ជាយ​មិនចាំ​បាច់ និងគាំពារពាណិជ្ជកម្មនៃកម្មវិធីឃ្លាំមើល​ពោលខាង​លើហើយសង្កើត​ធ្ងន់ទៅលើគ្រោះ​អាសន្ន​បណ្តាល​ជំលោះនៅអង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និងផលវិបាកគឺបណ្ដា​វិធានការសងសឹកនៃ​ប្រទេសនានា​តម្រង់​ទៅលើការ នាំចេញកសិផលរបស់អាមេរិក។ ព្រឹទ្ធសមាជិក​ John McCain បាន​ចោទប្រកាន់​កម្មវិធីឃ្លាំ​មើល​ត្រីស្រការ រំអិលរបស់  USDAគឺជាការខំប្រឹង​ប្រែងក្លែងខ្លួន​សំដៅការ​ពារក្រុម​ហ៊ុន​ត្រីស្រការ​រំអិលប៉ែក​ខាង​ត្បូង នៃអាមេរិកក្នុងការប្រកួតប្រជែង ជាមួយសហគ្រាសនាំចូលនានារបស់​វៀត​ណាម​។ ដើម្បី​ចូលជាធរមាន សេចក្តីសម្រេចចិត្តពោលខាងលើត្រូវបាន​សភាជាន់​ទាបអាមេរិក​អនុម័ត​និងប្រធានាធិ​បតី លោក Barack Obama ចុះហត្ថលេខាក្លាយទៅជាច្បាប់។ មុន​នោះ នាថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ ២០១៥ USDA បានប្រកាសកំណត់ថ្មីរឹតបន្ទឹងមួយ ចំពោះមុខទំនិញត្រីស្រការរំអិល។ កំណត់​ថ្មីនេះ ត្រូវបាន​មជ្ឈដ្ឋាន អ្នក​ជំនាញការវាយ​តំលៃថា នឹងជះឥទ្ធិពលអាក្រក​ទៅលើបណ្ដាអ្នក​ផ្គត់ផ្គង់បរទេស ក៏ដូចជា​ផលិតករ​អាមេរិកផង​ដែរ។ បណ្ដា​ផ្នែកផលិត្រីស្រការរំអិលអាមេរិក នឹងជួបការលំបាកជួរមុខដោយសារគេត្រូវ
ចំណាយ​​បន្ថែមរាប់លាន​ដុល្លាអាមេរិក ដើម្បីប្រតិបត្តិតាមការកំណត់ថ្មីនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ