12/02/2016 10:32 GMT+7 Email Print Like 0

ព្រឹទ្ធសភាអាមេរិកអនុម័តលើក្រមច្បាប់បង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ


ព្រឹទ្ធសភាអាមេរិក (រូបថត៖Sputnik)

ដោយមានសម្លេងគាំទ្រស្រូបយកភាគច្រើន ព្រឹទ្ធសភាអាមេរិក នាថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​អនុម័ត​លើក្រម​ច្បាប់​ ស្ដីអំពីការអនុវត្តន៍គោលនយោបាយនិងបទ​ដាក់​ ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ ទាក់ទិន​ដល់​កម្ម​វិធី​នុយក្លេអ៊ែរ​ បញ្ហាសិទ្ធិមនុស្ស​និងសកម្មភាពសន្តិ​សុខ​អ៊ីនធឺណែត នៃប្រទេសនេះ។ គោលដៅ​សំខាន់នៃ បទ​ដាក់​ទ័ណ្ឌកម្មថ្មីនេះ គឺទប់​ស្កាត់រដ្ឋអំណាចព្យុងយ៉ាងទាក់ទង ជាមួយប្រភពហិរញ្ញវត្ថុដ៏​ចាំបាច់​សំរាប់​សកម្មភាព​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និងបច្ចេកវិទ្យាកាំជ្រួច មីស៊ីលចំងាយ​ឆ្ងាយដែលអាច​បង្កប់​គ្រាប់​ផ្ទុះនុយក្លេអ៊ែរ​នោះ។ តាម​ក្រម​ច្បាប់​នេះ អាមេរិក​នឹង​អនុវត្តន៍វិធានការដាក់ទ័ណ្ឌកម្ម​ទៅលើបុគ្គលទាំងអស់ ដែលចូលរួមឬ មានការ​ទាក់ទិន​នឹង​សកម្មភាព​ផ្សព្វ​ផ្សាយអា​វុធ​ប្រល័យ លោករបស់ស.ប.បកូរ៉េ ផ្គត់ផ្គង់​សំរាប់​ប្រទេស​នេះសម្ភារៈ​ទាក់​ទិន​ដល់​អាវុធ និងមុខសញ្ញារំលោភបំពានទៅ​លើសិទ្ធិមនុស្សទៀត​ផង។ ក្រុម​វិធាន​ការដាក់​ទ័ណ្ឌកម្ម​រួមមាន​បង្កកទ្រព្យ​សម្បត្តិ​ហាមឃាត់​ឆ្លងដែន និងទប់ស្កាត់កិច្ចព្រមព្រៀងរដ្ឋាភិបាលទាំង​ឡាយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ