16/05/2015 10:26 GMT+7 Email Print Like 0

ព្រឹទ្ធសភាអាមេរិកយល់ព្រមពិភាក្សាអំពីសិទ្ធិចរចា​លឿន


ព្រឹទ្ធសភាអាមេរិកយល់ព្រមពិភាក្សាអំពីសិទ្ធិចរចារលឿន (Image: VNA)

ក្នុង​កាយវិការ​មួយ​ដែលត្រូវ​បានចាត់​ទុកមាន​អត្ថ​ន័យ “បំបែក​ផ្ទាំង​ទឹកកក” ក្នុង​ដំណើរ​ជំរុញ​កិច្ច​ព្រម​ព្រៀង​ដៃគូ​អន្តរ​ប៉ាស៊ី​ហ្វិក (TPP) របស់​រដ្ឋអំ​ណាច​នៃប្រធានាធិបតី​អាមេរិក លោក Barack Obama នាថ្ងៃទី១៤ខែ ឧសភា​ឆ្នាំ​២០១៥​ បណ្ដា​ព្រឹទ្ធ​សមាជិក​អាមេរិក​ បានយល់ព្រម​នាំពង្រាង​ច្បាប់ “សិទ្ធិ​ជំរុញ​ពាណិជ្ជ​កម្ម” (TPA)​ ឬហៅថា៖ “សិទ្ធិ​ចរចា​លឿន”  ទៅ​ពិភាក្សា​នៅព្រឹទ្ធ​សភា។ លទ្ធផល​គួរ​ឲ្យភ្ញាក់​ផ្អើល​នេះ​ទទួល​បាន​អាស្រ័យ​ ដោយ​កិច្ច​ព្រម​ព្រៀង​មុន​នោះមួយ រវាងគណៈបក្ស​សាធារណៈ​រដ្ឋអាមេរិក និងគណៈបក្សប្រជាធិបតេយ្យ។ តាមនោះ ភាគី​គណៈ​បក្សសាធារណៈ​រដ្ឋបាន​យល់ព្រម​ ជាមួយសំណើរ​បំពេញ​បន្ថែមនូវ​មាត្រា​មួយ​ ស្តីពីកម្ម​វិធី​ផ្តល់​ជំនួយ​សំរាប់​ពលករ ដែលអាច​បាត់អាជីព ​ដោយ TPP របស់​ភាគី​គណៈបក្សប្រ​ជាធិប​តេយ្យ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ