19/08/2015 09:50 GMT+7 Email Print Like 0

ព្រឹទ្ធសភាកម្ពុជាដកអភ័យឯកសិទ្ធិរបស់ព្រឹទ្ធសមាជិកពីបទក្លែងឯកសារនៃសន្ធិសញ្ញា​ព្រំដែនជាមួយប្រទេសវៀតណាម


ប៉ូលីសកម្ពុជាបានចាប់ឃុំខ្លួន លោក ហុងសុខហួរ

នារសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ ព្រឹទ្ធស​ភាកម្ពុជា​បាន​ដក​អភ័យឯកសិទ្ធិ​របស់​ព្រឹទ្ធសមាជិក នៃគណ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា លោក ហុង សុខហួរដែលត្រូវបាន​ចាប់​ឃុំ​ខ្លួន តាម​សេចក្ដីសម្រេចចិត្តពីតុលាការ​ភ្នំពេញ។  សេចក្ដី​សម្រេច​ចិត្ត​នេះ​ទទួល​​បាន​​សម្លេង​គាំ​ទ្រចំនួន៤​៧/៤៧ របស់​សមាជិកព្រឹទ្ធសភារបស់គណបក្ស​ប្រជា​ជន​កម្ពុជា​ ( CPP)ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ។    មុន​នោះ នាថ្ងៃទី១៥ខែសី​ហាឆ្នាំ២០១៥​ ប៉ូលី​ស​កម្ពុ​ជា​បាន​ចាប់​ឃុំ​ខ្លួន លោក ហុងសុខហួរ  ពីបទក្លែង​ឯកសារនៃសន្ធិ​សញ្ញា​ព្រំដែន​ ជាមួយប្រទេសវៀតណាម៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ