08/07/2016 14:57 GMT+7 Email Print Like 0

ព្រឹត្តិបត្រពត៌មានពិសេសនៅលើនាវា KN 490

អាណិកជន​ជិត៨០នាក់ អញ្ជើញទៅកោះទ្រឿងសា (Truong Sa) និង ស្ថានីយ៍ DK1 សុទ្ធ​តែ​ស្ងៀម​ស្ងាត​រំពឹង​ស្តាប់​ព្រឹត្តិបត្រ​ពត៌មាន​លើនា​វា KN 490 ពីព្រោះ​នេះ​ជាព្រឹត្តិ​បត្រ​ពត៌មាន​ពិសេស មិន​គ្រាន់តែ​បា្រប់​ជើង​ដំណើរលើ​សមុទ្រ​ទាន់​ពេល របស់​ក្រុមការ​ងារ នៅ​ទាំង​ពាំនាំ​នូវ​អារម្មណ៍ ដែល​បង្កប់​នៅក្នុង​តួកំណាព្យ បទ​ចម្រៀង របស់​កុល​បុត្រ​ដែល​រស់​នៅ​ឆ្ងាយ​ពីភូមិ​កំណើត ឆ្ពោះ​ទៅកាន់​កោះសមុទ្រជា​ទីស្រ​ឡាញ់​របស់​មាតុ​ភូមិ។​

បង្កើតឡើងក្នុង​ពេលដែលនាវា​ចាក់ចេញពីកំពង់ផែ ព្រឹត្តិបត្រ​ពត៌មាន​ពិសេស​លើនា​វា KN 490 ប្រមូល​ផ្តុំអ្នក​យក​ព័ត៌​មាន អ្នករៀប​រៀង​ជាច្រើន របស់ស្ថាប័ន​កាសែត​ផ្សេងៗ​គ្នាទាំង​ក្នុង​ និង​​ក្រៅ​ប្រទេស រួម​ដំណើរ​ជាមួយ​ក្រុម​ការ​ងារ​លេខ​ទី៦ នាំ​បងប្អូនអាណិក​ជន​លើពិភព​លោក ចេញទៅសួរ​សុខទុក្ខ​ប្រជុំកោះទ្រឿង​សា (Truong sa ) និង​ស្ថានីយ៍ DK1។ ឲ្យតែដល់ម៉ោង៥​រសៀលជា​រៀងរាល់​ថ្ងៃ នៅលើស្ថានីយ៍ចង្អុលការរបស់​នាវា KN 490 អ្នក​យកព័ត៌​មាន​មមាញឹត​ត្រៀម​បម្រុង​ឲ្យកម្ម​វិធីផ្សាយ​លើ​រលក​វិទ្យុ។ អ្នក​សរសេរព័ត៌​មាន អ្នក​រៀប​រៀង អ្នក​សម្ភាសន៍​អាណិក​ជន។ល។ ទាំង​អស់​បង្កើត​បាន​បរិយាកាស​ធ្វើការ​ស្វាហាប់​និង​យ៉ាង​ជំនាញ​។​


នាវា KN 490 ធ្វើដំណើរតាមផ្លូវ​ទឹកនាំបង​ប្អូនអាណិកជន​ជិត​៨០នាក់​ចេញ​ទៅកាន់​
ប្រជុំកោះទ្រឿងសា (Truong Sa) និងស្ថានីយ៍ DK1។


ព្រឹត្តិបត្រពត៌មានពិសេសលើនាវា KN490 បានបង្កើតឡើងក្នុងពេលក្រុមការងារធ្វើពិធីចាក់ចេញពីកំពង់ផែ។

ព្រឹត្តិបត្រពត៌មានពិសេសនៅលើនាវា KN 490 ប្រមូលផ្តុំអ្នកយកព័ត៌មាន អ្នករៀបរៀងជាច្រើន
របស់ស្ថាប័នកាសែតផ្សេងៗគ្នា នៅក្នុងនិងក្រៅប្រទេសរួមគ្នាអនុវត្ត។


ព្រឹត្តិបត្រពត៌មានកាន់តែពិសេសជាង ដោយមានពិធីរំលឹកគុណយុទ្ធជនហ្គាកម៉ា (Gac Ma) បានអ្នកយកព័ត៌មានបង្វិលកាមេរ៉ានិងបញ្ចាំងផ្សាយ។

ព្រឹត្តិបត្រពត៌មានរសៀល​បានបែង​ចែក​ជាបីវគ្គ។ វគ្គ​បឋម គឺផ្សាយ​ប្រាប់​ការធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ទាន់​ពេល និង​កម្មវិធី​ដែល​ក្រុមការ​ងារ​បាន​និង​ត្រៀម​អនុវត្ត​បន្ត​បន្ទាប់។ វគ្គ​បន្ត គឺជាវគ្គ​ចែក​រំលែក​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន របស់​បងប្អូន​អាណិក​ជន។ វគ្គបញ្ចប់​ព្រឹត្តិ​បត្រ​ពត៌មាន​អ្នក​សន្តាប់​បាន​ស្តាប់​នូវ​ឈុត​សម្តែង​សិល្បៈ​ដែល​ពោរ​ពេញ​ទៅដោយ​ទឹក​ចិត្ត​ របស់កង​ទ័ពនិង​ប្រជាជន ច្រៀងអំពីកោះ​សមុទ្រ​វៀត​ណាម សម្តែង​ដោយ​សូរសៀងសំនៀង​ដ៏សាមញ្ញ របស់ បងប្អូនអាណិក​ជន ក្រុមសិល្បៈ និង​យុទ្ធជន​លើនា​វា KN 490។

ក្រៅពីព័ត៌មាននៃអ្នកយកព័ត៌​មាន របស់ស្ថានប័នកាសែត​ក្នុងប្រទេស នៅមានការចូលរួម​ពីអ្នក​កាសែត ង្វៀន​ផឿង​ហុង (Nguyen Phuong Hung) (អាណិក​ជន​អាមេរិក) និពន្ធ​នាយក​បុស្តិ៍វិទ្យុ KBC នៅបរទេស។ រាល់​ជើង​ដំណើរ​តាម​ផ្លូវទឹក ឆ្លងកាត់កោះ សុទ្ធតែបាន​លោកបន្សល់ទុក​នូវចំណាប់​អារម្មណ៍ និង​ទឹក​ចិត្ត​របស់​អាណិក​ជន ដល់​កងទ័ពនិង​ប្រជាជន​នៅទី​កន្លែង​ឆ្ងាយ​ចុងកាត់​មាត់​ញក់ ដើម្បី​ផ្សាយ​ឡើង​នូវ​ព្រឹត្តិ​បត្រ​ពត៌មាន​ពិសេស។​

អ្នកយកព័ត៌មាននឹងប្រមូលព័ត៌មានប្រចាំថ្ងៃ និងព្រឹត្តិបត្រពត៌មានហើយចែកផ្សាយលើរលកវិទ្យុនៅម៉ោង៥រសៀល។

អ្នកផ្សាយព័ត៌មាន តាមរយៈប្រព័ន្ធជូនដំណឹងរបស់នាវា KN 490។

ព្រឹត្តិបត្រពត៌មានប្រមូលផ្តុំកម្រងកំណាព្យ ដែលបង្កប់ដោយទឹកចិត្តស្មោះសរបស់បងប្អូនអាណិកជន
ជាមួយយុទ្ធជនទ្រឿងសា (Truong Sa) ក្នុងពេលធ្វើដំណើរតាមផ្លូវទឹក។


ធ្វើដំណើរតាមផ្លូវទឹកនិងកម្មវិធីការងាររបស់ក្រុមការងារលេខទី៦ បានអ្នកយកព័ត៌មានផ្សាយទាន់ពេល
ជាប្រចាំក្នុងព្រឹត្តិបត្រពត៌មាន។


អ្នកយកព័ត៌មាននៃព្រឹត្តិបត្រពត៌មានពិសេសយកការណ៍ផ្ទាល់នៅលើ ស្ថានីយ៍ DK1។

ចំណែកសំខាន់មួយ របស់ព្រឹត្តិបត្រពត៌មាន គឺសហការផ្ទាល់ជាមួយអាណិកជនដែលចូលរួមក្រុមការងារលេខទី៦។

អាណិកជននៅចូលរួមថតចម្រៀង កំណាព្យផ្ទាស់ ដើម្បីផ្សាយជាព្រឹត្តិបត្រពត៌មាន។

ឈុតសម្តែងសិល្បៈចម្រៀងច្រៀងអំពីកោះសមុទ្រវៀតណាម ដែលអាណិកជកអនុវត្ត
ក្នុងព្រឹត្តិបត្រពត៌មានពិសេសនេះ។


អាណិកជននៅបង្ហាញសមត្ថភាពសិល្បៈពិសេសរបស់ខ្លួន នៅលើប្រព័ន្ធថតសម្លេងរបស់ព្រឹត្តិបត្រពត៌មាន។

វគ្គបញ្ចប់ព្រឹត្តិបត្រពត៌មាន គឺជាវគ្គសម្តែងសិល្បៈចម្រៀងច្រៀងអំពីកោះសមុទ្រវៀតណាម។

ព្រឹត្តិបត្រពត៌មានបានអនុវត្តប្រចាំថ្ងៃនៅលើស្ថានីយ៍ចង្អុលការលើនាវា KN 490។

ព្រឹត្តិបត្រពត៌មានបានផ្សាយលើប្រព័ន្ធជូនដំណឹងផ្ទៃក្នុងរបស់នាវា KN 490។

ការធ្វើដំណើរតាមផ្លូវទឹកនិងកម្មវិធីធ្វើការរបស់ក្រុមការងារលេខទី៦ បានអ្នកយកព័ត៌មានយកការណ៍ជាប្រចាំ
និងទាន់ពេល ក្នុងព្រឹត្តិបត្រពត៌មាននេះ។

ទោះបីការផ្សាយមានរយៈ​ពេលខ្លីប្រហែល១៥ដល់​២០នាទី ប៉ុន្តែក្នុង១១ថ្ងៃទៅសួរសុខ​ទុក្ខស្រុក​កោះទ្រឿង​សា​ (Truong Sa) និងស្ថានីយ៍ DK1 សូរសម្លេងធ្លាប់ឮ​របស់ព្រឹត្តិបត្រ​ពត៌មាន​ពិសេសលើនាវា KN490 ពិត​ជាស្ពាន​តភ្ជាប់​ជំនួប រួមប្រាស្រ័យដ៏ចំណាប់ របស់បងប្អូន​អាណិក​ជន រួមជាមួយ​អ្នក​ចូល​រួម​ក្រុម​ការ​ងារ​លេខ​ទី៦​។ លោកនាយវរសេនីយ៍ ង្វៀនស្វឹនថាញ (Nguyen Xuan Thanh) នាយកវិទ្យាស្ថានគ្រប់​គ្រង និង​តំណាង​ការិយាល័យ​នយោបាយ (កងទ័ពជើងទឹកវៀតណាម) សំណេះសំណាល​ថា៖ “នេះជា​ព្រឹត្តិ​បត្រ​ពត៌មាន​បាន​មនុស្ស​គ្រប់​គ្នា​វាយតម្លៃ​ល្អពិរោះ ជាក់ស្តែង ជាទីលានកំសាន្ត​អារម្មណ៍ ស្មារតី សម្រាប់​សមាជិក​គ្រប់ៗ​គ្នានៅ​ក្នុង​ក្រុម​ការ​ងារ​៕
 

អនុវត្ត៖ ង្វៀនឡឹន
 

បណ្តាអត្ថបទបានផ្សាយ