27/12/2018 11:23 GMT+7 Email Print Like 0

ព្រឹត្តិការណ៍វិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាទំនើបលេចធ្លោទាំង ១០ របស់វៀតណាមក្នុងឆ្នាំ ២០១៨


 ទិដ្ឋភាពនៃពិធី (sggp.org.vn

 នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្លឹម អ្នកសារព័ត៌មានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំណុះក្លឹប​អ្នក សារ​ព័ត៌​មាន វៀតណាមបាន​រួមសហការ​ ជាមួយបណ្ឌិតសភាវិទ្យាសាស្រ្តនិ​ងបច្ចេកវិទ្យា វៀតណាម​ប្រកាស ព្រឹត្តិការណ៍វិ​ទ្យាសាស្រ្ត និងបច្ចេកវិជ្ជាទំនើបលេចធ្លោទាំង ១០ របស់​វៀតណាមក្នុងឆ្នាំ ២០១​៨។
 
ព្រឹត្តការ​វិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាទាំង ១០ នេះត្រូវអ្នកកាសែតជាង ៦០ នាក់ ចំណុះក្លឹប​នេះបោះ​ឆ្នោត​លើវិស័យ​ដូច​ជា៖ យន្ដការគោលនយោបាយ វិទ្យាសា​ស្រ្តធម្មជាតិ  វិទ្យាសាស្រ្តសង្គមសាស្ត្រ និ​ងមនុស្ស​សាស្ត្រ ការសិក្សា​ស្រាវជ្រាវ​ ការធ្វើសមាហរណ​កម្មអន្តរជាតិ និងការលើកតម្កើងអ្ន​កវិទ្យាសាស្ត្រ។ កា​របោះឆ្នោតនេះ​បង្ហាញ​ពីការទទួល​ស្គាល់ ការលើកតម្កើងចំពោះការរួ​មវិភាគទានរបស់អ្នក​វិទ្យាសាស្ត្រ ជារៀង​រាល់ឆ្នាំ​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់ប្រទេស​ជាតិ។
​ 
ព្រឹត្តិការណ៍លេចធ្លោមួយគឺ ពានរង្វាន់ Dirac ឆ្នាំ២០១៨ របស់ សាស្ត្រាចារ្យ Dam Thanh Son  ការបង្កើត ស្លឹក​សិប្បនិម្មិត​ដោយជោគ​ជ័យរបស់អ្នកវិទ្យាសា​ស្ត្រវៀតណាម ​និងម៉ាស៊ីនធ្វើទឹកកកព្រិលពី​ទឹកសមុទ្រជាដើម។​
 
លើសពីនេះទៅទៀត ក្រុមព្រឹត្តិការណ៍នៃវេទិកាជាន់ខ្ពស់ និងពិព័រណ៍អន្តរជាតិស្តីពីឧស្សាហកម្ម ៤.០ និង សន្និសីទ​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ស្តីពីអាស៊ានក្នុ​ងឆ្នាំ ២០​១៨ ក៏បាន​បង្ហាញ​នូវជោគជ័យ​ក្នុងការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ លើវិស័យវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ