07/01/2016 16:08 GMT+7 Email Print Like 0

ព្រឹត្តិការណ៍ការទូតពហុភាគីវៀតណាម*

ថ្មីៗនេះ លោករដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ បាននិពន្ធអត្ថបទ "ទីតាំងថ្មី​ក្នុងការ​ពង្រាយ​ការ​ទូត​ពហុភាគី​វៀត​ណាម” វាយ​​តម្លៃ​ពី​សមិទ្ធិ​ផល​​ការ​ទូត​​ពហុ​ភាគី​វៀត​​ណាម​ ក្នុង​រយៈ​ពេល​កន្លង​មក​។ កាសែត​រូបភាពវៀត​ណាម សូមគោរពជ្រើស​រើស​ឧទ្ទេសនាម​ខ្លឹម​សារ​អត្ថបទ​នេះ៖

មិនដែលសម័យណាដែលការទូត​ពហុភាគីវៀតណាម បានទទួល​នូវសមិទ្ធិផល​លេចធ្លោជា​ច្រើន ដូច​ជាប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ។ គួរកត់សម្គាល់ វៀតណាម​បានសហគមន៍​អន្តរជាតិ​ដាក់ទំនុក​ចិត្តបោះឆ្នោត ឲ្យចូល​ស្ថាន​ប័ន​សំខាន់​នៃអង្គ​ការសហប្រជា​ជាតិ ដោយមានសន្លឹកឆ្នោតខ្ពស់ ដូចជាក្រុមប្រឹក្សាសន្តិសុខ (អាណតិ្ត​ ២០០៨​- ២០០៩) ក្រុមប្រឹក្សាសិទិ្ធមនុស្ស (អាណតិ្ត ២០១៤-២០១៦) ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គម (ECOSOC) (អាណតិ្ត ២០១៦-២០១៨) ក្រុម​ប្រឹក្សាអភិបាល​ស្ថាប័នថាម​ពលបរមាណូអន្តរ​ជាតិ(IAEA) (អាណតិ្ត ២០១៣-២០១៥) គណៈកម្ម​ការ​កេរដំណែលអន្តរជាតិ (អាណាតិ្ត ២០១៣-២០១៧) និងក្រុមប្រឹក្សាប្រតិ​បត្តការ UNESCO (អាណាតិ្ត​​ ២០១៥-២០១៩)។ មិនមែនចៃដន្យ ពេល​ដែលមក​បំពេញទស្សន​កិច្ច​នៅ​វៀតណាម នៅខែឧសភាឆ្នាំ២០១៥ លោក​​​អគ្គលេខា​អង្គ​ការសហប្រជាជាតិ Ban Ki-moon បានអះអាងថាវៀត​ណាម “អាច​ជាអ្នក​នាំមុខ​ពិត​ប្រាកដ​​របស់​អង្គ​ការ​សហ​ប្រជាជាតិ​”​។

ជាពិសេសវៀតណាមបាននិងកំពុងនាំមុខក្នុងកិច្ចការ រួមជាមួយប្រទេសជាសមាជិកកសាងសហគមន៍​អាស៊ាន និង​​ពង្រឹង​ពង្រីក​តួនាទី​កណ្តាល​របស់​អាស៊ាន ក្នុងសម្ព័ន្ធតំបន់ដែល​កំពុងតែមាន​រូបសណ្ឋាន។ សម្លឹងមើល​មក២០ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពីចូលជា​សមាជិក​អាស៊ាន​ឆ្នាំ១៩៩៥ យើងបានជម្រុញ​យ៉ាង​សកម្ម ដើម្បីបញ្ចូល​កម្ពុជា ឡាវ និង​មីយ៉ានម៉ា សម្រេចក្តីសុបិន្តនូវអាស៊ានមួយ ដែលរួមមាន​ដប់ប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញទៅបំពេញទស្សកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកឆ្នាំ២០១៥។
រូបថត៖ ទ្រីយុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខា និងជាប្រធានរដ្ឋ ចិន Xi Jinping មកទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមឆ្នាំ២០១៥។
រូបថត៖ ថុងញ៉ឹត-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី Dmitry Medvedev មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមឆ្នាំ២០១៥។
រូបថត៖ ដឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនឆ្នាំ២០១៥។
រូបថត៖ ទ្រីយុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ទៅបំពេញទស្សកិច្ចជាផ្លូវការ នៅសាធារណរដ្ឋគុយបា ឆ្នាំ២០១៥។
រូបថត៖ ង្វៀនខាង-ទីភ្នាក់សារព័ត៌មានវៀតណាម

ទោះបីជាកំណាត់ផ្លូវរបស់វៀតណាម ដែល​ចូលរួម​អាស៊ាន​គ្រាន់​តែស្មើ​ពាក់​កណ្តាល ​នៃប្រ​វត្តិសាស្រ្ត​របស់​អង្គការ​នេះ​តែ​ប៉ណ្ណោះ ប៉ុន្តែ​វៀត​ណាម​កំពុង​​ជា​ប្រទេស​ ដែលមាន​អត្រា​ខ្ពស់ ក្នុង​ការ​អនុវត្ត​វិធាន​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ វៀតណាមក្លាយជាស្ពានតភ្ជាប់​ខឿន​សេដ្ឋកិច្ច​ អាស៊ានដីគោក ជាមួយអាស៊ានកោះ​សមុទ្រ ជម្រុញ​និន្នា​ការ​សហប្រតិបត្តិការ និងតភ្ជាប់អាស៊ានជាមួយដៃគូ នាំ​អាស៊ាន​ក្លាយ​ជាចំណុច​​សំខាន់​​មួយ នៅក្នុង​បណ្តាញ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និង​តភ្ជាប់​អាស៊ី-ប៉ាស៊ីហ្វីក។

យើងបាននិងកំពុងតែអះអាង​នូវតួនាទី ជាពន្លកសកម្មមួយនៅអាស៊ី​អាគ្នេយ៍ ជម្រុញ​សន្ទនា​ដើម្បី​រក្សា​បរិស្ថាន​សន្តិ​ភាព សន្តិសុខ និងស្ថេរភាពនៅ​អាស៊ីអាគ្នេយ៍ អនុវត្ត​ត្រឹម​ត្រូវ​នូវ​សេចក្តី​ប្រកាស​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នានា​នៅលើសមុទ្រ​ខាង​កើត(DOC) ខិតខំកសាងក្រុមប្រតិបត្តិតំបន់​នៅលើ​សមុទ្រ​ខាងកើត​(COC) លើ​មូល​ដ្ឋាន​ច្បាប់​អន្តរជាតិ និងស្តង់ដារួម បង្ហាញការរួម​វិភាគ​ទាន​ជាក់ស្តែង និងមានភារកិច្ចរបស់វៀត​ណាម ចូល​ក្នុង​ការ​ពង្រឹង​ពង្រីក​និន្នា​ការសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍​នៅអាស៊ី-ប៉ាស៊ីហ្វីក។ ការរក្សា​សន្តិភាព ស្ថេរភាព ក្នុង​តំបន់​អាស៊ី ក៏ដូចជាធានាបរិស្ថាន​សន្តិភាព បម្រើគោលដៅអភិវឌ្ឍន៍​ប្រទេស​ជាតិ។

តាំងពីឆ្នាំ២០១៤ វៀតណាមបានចូលរួមជាលើដំបូង នូវសកម្មភាពរក្សាសន្តិភាព របស់អង្គការ​សហប្រជាជាតិ។ យើង​ក៏ក្លាយ​ជា​ប្រទេស​នាំ​មុខ​នៅ​តំបន់​​អាស៊ីអាគ្នេយ៍ ដោយមានការចូលរួមនិង​បាន​អនុម័ត៧/៩នៃ​អនុសញ្ញា​ស្នូល​របស់​អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ព្រមទាំងជម្រុញ​ដំណើរ​ការរៀបចំ​ជាក្រម នូវ​បណ្តា​លក្ខន្តិកៈ​ក្នុង​ប្រទេស​ឲ្យសមស្រប​នឹង​ច្បាប់​អន្តរជាតិ បំផុតគឹក្នុង​កិច្ចការពារប្រ​យោជន៍ របស់​ក្រុមជន​ជាតិភាគ​តិច ងាយ​រង​របួសក្នុង​សង្គម។

ការដែលយើងចូលរួមកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច​យុទ្ធសាស្រ្តអន្តរប៉ាស៊ីហ្វីក (TPP) កិច្ចព្រម​ព្រៀង​ដៃ​គូសេដ្ឋកិច្ច​គ្រប់​វិស័យ​នៅតំបន់ (RCEP) ធនាគារវិនិយោគហេដ្ឋរចនា​សម្ពន្ធអាស៊ី(AIIB)… តាំង​ពី​ពេល​យន្តការ​នេះ​ទើប​តែ​បាន​បង្កើត គឺជាការគិតគូ​យុទ្ធសាស្រ្តយ៉ាង​ត្រឹម​ត្រូវ។ ព្រោះហេតុនោះ ដោយតួនាទី​ជាសមាជិ​កស្ថាប​និក វៀត​ណាម​មាន​សិទ្ធិចូល​រួមកំណត់​ច្បាប់​លេង របស់​ស្ថាប័ន​នេះ ដើម្បី​ត្រៀម​ផ្នែក​វិជ្ជមាន​និង​ធានា​អតិ​បរិមាណ​ប្រយោជន៍​ប្រទេ​ស​ជាតិ។ ច្បាស់លាស់ គឺរបៀបចូលទៅជិត​ថ្មីៗនោះ ជួយ​ឲ្យយើង​លើក​កម្ពស់​តួនា​ទី​ពី​អសកម្ម​ឡើង​ជាតួនាទី​សកម្ម នៅក្នុងក្របខណ្ឌពហុភាគី ធ្លាប់តែមាន​ពោរពេញទៅដោយ​ការ​ប្រកួត​ប្រជែង នៅទាំ​ង​មាន​ការដាក់​កំហិត​នៃប្រទេស​ធំជាច្រើន​ទៀត​ផង។

វៀតណាម​បាននិងកំពុង​នាំមុខក្នុងអាស៊ាន ធ្វើសម្រេចនូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី(FTA)​ដ៏សំខាន់ ចំពោះ​មជ្ឈមណ្ឌល​​សេដ្ឋកិច្ច នយោ​បាយ​លំដាប់​​ថ្នាក់​ពិភព​លោក​ដូច​ជា សហព័ន្ធអឺរ៉ុប រុស្ស៊ី (ក្នុងសហព័ន្ធ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប) កូរ៉េខាង​ត្បូង​។ល។

អនាគត​ពង្រាយនិងសម្រេច១៥ FTA នៅឆ្នាំ២០២០ វៀតណាមនឹងក្លាយ​ចំណុច​ក្រហម របស់​FTA នៅតំបន់ ដោយ​​មានបណ្តាញ​ដៃគូចំនួន​៥៨ ក្នុងនោះមានប្រទេសចំនួន៥​ដែលជាសមាជិក​អចិន្រៃ្តយ៍ របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​អង្គការ​សហប្រជាតិ និង១៥ប្រទេសនៅក្នុងG20 រួមវិភាគ​ទានជាង​៨០% GDPលើសកល​លោក។​


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង អញ្ជើញចូលរួម ពិធីចុះហត្ថលេខា លើសេចក្តីប្រកាសគូឡាឡាំពួរ ស្តីពីការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥។ 
រូបថត៖ ដឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វៀតណាមទទួលរៀបចំនូវសន្និបាតសហសម្ព័ន្ធអន្តរសភាពិភពលោកលើកទី១៣២(IPU-132)ដោយជោគជ័យ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញចូលរួមសន្និសីទកំពូលនៃអង្គការសហប្រជាជាតិឆ្នាំ២០១៥។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញចូលរួមពិធីវេទិកាកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីកលើកទី២៣(APEC 23)
នៅប្រទេសហ្វីលីពីន។ រូបថត៖ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

ទន្ទឹមនឹងផលប្រយោជន៍អាចត្រូវបានកំណត់ ការលើកកម្ពស់​ដ៏ប្រពៃនៃឧបករណ៍កាទូតពហុភាគី នៅក្នុង​អាស៊ាន បង្កើន​បានតម្លៃយុទ្ធសាស្រ្ត និងទីតាំងរបស់វៀតណាម ក្នុងគោលនយោបាយ របស់​បណ្តា​ប្រទេស​ធំៗ​ចំពោះ​តំបន់​។ មិនមែនចៃ​ដន្យ ដែលក្នុង១៥ឆ្នាំ​កន្លងមក យើងបង្កើត​បានទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្រ្ត និង​ដៃគូ​លើគ្រប់​វិស័យ​ ជាមួយប្រ​ទេសនៅជិតខាង និងប្រទេសដែលមានតួនាទី ទីជំហរ​សំខាន់​នៅលើ​ពីភពលោក។

តាមរយៈអនុម័ត​យន្តការសហប្រតិបត្តិការពហុភាគី​ជាមួយអាស៊ាន ជាមជ្ឈមណ្ឌល វៀតណាម​បាន​បង្កើន​លឿន​ចម្រុះ​​ដែល​មានប្រយោជន៍​យុទ្ធសាស្រ្ត ជាមួយប្រទេសធំៗមានការឥទ្ធិពលចម្បង ដល់ក្នុងតំបន់​និងពិភពលោក​។ ប្រការ​នេះ​បានរួមចំណែកជួយយើងរក្សាបានបរិស្ថានសន្តិភាព ស្ថេរភាព ព្រមទាំង​ត្រៀម​ទុកបាន​ប្រភព​កម្លាំង​បម្រើ​អភិវឌ្ឍន៍​

 


-បណ្តាដៃគូយុទ្ធសាស្រ្ត៖ ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លីម៉ង់ អ៊ីតាលី អេស្ប៉ាញ ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន។
-ដៃគូគ្រប់វិស័យ៖ សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ដាណឺម៉ាក អ៊ុយក្រែន អាហ្វ្រិកខាងត្បូង ប្រេស៊ីល ឈីលី អាហ្សង់ទីន វេណេហ្ស៊ុយ​អេឡា​។

 

 

---
ឈ្មោះអត្ថបទ ដោយកាសែតរូបភាពវៀតណាមដាក់ចេញ

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ