30/12/2017 13:03 GMT+7 Email Print Like 0

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោក្នុងឆ្នាំ២០១៧

វេទិកាស្ដីអំពីកិច្ច​សហប្រតិបត្តិកា​រសេដ្ឋកិច្ចអាស៊ី​-ប៉ាស៊ីហ្វិក (APEC)  ចេញ​សេចក្តីថ្លែងការណ៍ Da Nang ដោយ​មាន​បំណង​កសាងសហគមន៍ APEC មានលក្ខណៈអភិវ​ឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនិង​បញ្ចូល​គ្នា។

 

១,វេទិកាស្ដីអំពីកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)​ ចេញសេចក្តីថ្លែងការណ៍ ​Da Nang ដោយ​មាន​បំណងកសាងសហគមន៍​ APEC មានលក្ខណៈអភិវឌ្ឍន៍លើគ្រប់​ជ្រុងជ្រោយ និងបញ្ចូលគ្នា។ សេចក្តី​ថ្លែង​ការណ៍ Da Nang ត្រូវបានអនុម័តដោយថ្នា​ក់ដឹកនាំនៃខឿនសេដ្ឋកិច្ចជា​សមា​ជិក APEC ចំនួន 21 ក្នុង​អំឡុង​ពេលកិច្ច​ប្រជុំកំពូល​ APEC នៅទីក្រុង Da Nang ប្រទេសវៀ​តណាមចាប់​ពីថ្ងៃទី 6 ​ខែវិច្ឆិកា ដល់​ថ្ងៃទី 11 ខែ​វិច្ឆិកាឆ្នាំ២​០១៧។ APEC បានប្តេជ្ញាអនុវត្ត​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែងនៅ​ក្នុងវិស័យ​មួយចំនួន​ដូចជា៖ ការអភិវឌ្ឍ​សហគ្រាសខ្នាតតូចបំផុត ​តូចនិងមធ្យម លើកកម្ពស់ការច្នៃ​ប្រឌិត​ថ្មី ការបន្សាំ​កសិកម្ម ទៅនឹង​ការប្រែប្រួលអាកាសធាតុប្រ​កបដោយនិរន្តាភាព ការអភិវឌ្ឍវិស័យទេ​សចរណ៍​ប្រកបដោយចីរភាព បង្ក​លក្ខណះ​វិជ្ជមាន​សំរាប់ពាណិជ្ជកម្មអេឡិចត្រូ​ឆ្លង​ដែន។

 

២, ទទួលបាន​ កិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនទៅមុខនៃភាពជា​ដៃគូរឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក ដែល​ហៅកា​ត់​ថា CPTPP ជំនួសអោយកិច្ចព្រមព្រៀងពាណិជ្ជ​កម្មដៃគូឆ្លង​មហាសមុទ្រប៉ា​ស៊ីហ្វិក (TPP)​ ។ កិច្ចព្រម​ព្រៀងនេះ​បានស្ដាឡើងវិញនូវនិន្នាការសហប្រ​តិបត្តិការនិងតភ្ជាប់សេដ្ឋកិច្ចតំ​បន់​ប៉ាស៊ីហ្វីក ដែលគ្មាន​ការចូលរួមរបស់​អាមេរិកឡើយ។ ដោយមានតួនាទីតភ្ជាប់សំខាន់​របស់ជប៉ុន​ រដ្ឋមន្ត្រី​នៃបណ្ដា​ប្រទេស​បាន​ឯកភាព​រក្សាខ្លឹ​ម​សារសំខាន់ៗ​នៃកិច្ចព្រម​ព្រៀង TPP ហើយពិនិត្យឡើងវិញ ​ជំនះពុះពារ​លើឧបសគ្គ​នានា​ ដើម្បី​ចុះហត្ថលេ​ខាលើកិច្ចព្រមព្រៀងនេះនាពេលខាងមុខ។​

 

៣, មហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩និង”សុបិន្តចិ​ន” នៅមហាសន្និបាតនេះ លោ​ក Xí Jìnpíng បា​ន​ជ្រើសតាំង​ឡើងវិញ​ជាអគ្គលេខា​បក្ស​កុម្មុយនីស្ត​ចិន។ អង្គ​មហាសន្និបាត​ក៏បាន​ឯកភាព​អនុម័ត​លើ​សតិ​អារម្មណ៍​ Xí Jìnpíng ស្ដីអំពីសង្គមនិយមក្នុងស​ម័យ​កាលថ្មី ដោយមាន​គោល​ដៅគឺ​ជំរុញចិន​ក្លាយទៅជាប្រទេស​មហា​អំណាច​សង្គម​និយមទំនើប មានការជះឥទ្ធិពលជាច្រើនលើពិ​ភពលោ​ក។
 

 

៤, អាមេរិកអនុវត្តពាក្យស្លោក”អាមេរិ​កឈានមុខគេ” ដោយមានគោលនយោបាយសេដ្ឋកិច្ចថ្មីជា​ច្រើន របស់​រដ្ឋ​អំណាច​ប្រធានា​ធិបតី លោក Donald Trump ខឿនសេដ្ឋកិច្ច​អាមេរិកបាន​ស្ដារឡើង​វិញ កំណើន GDP កើន​ជាងពីរ​ដង​បើប្រៀប​នឹង​រយៈពេល​ប្រព្រឹត្តទៅការរក​សម្លេងគាំទ្របោះឆ្នោត​ប្រធានាធិបតី នា​ឆ្នាំ២០១៦ អាត្រា​បាត់​អាជិពទាប​បំផុតក្នុង​រយៈពេល១៧ឆ្នាំកន្ល​ង​ទៅ (៤១%នាចុងខែតុ​លា)​។
 

៥, ឧបទ្វីប​កូរ៉េបន្តជាចំណុចក្តៅគោគុកជួ​រមុខលើពិភពលោក សាធា​រណះរដ្ឋ​ ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េបាន​បង្កើនការបាញ់​បង្ហោះកាំជ្រូចឆ្លងទ្វីបនិ​ងអាវុធនុយក្លេអ៉ែរ ដោយ​មិនអើពើដល់​ការប្រឆាំង​ពីសហគមន៍​អន្តរជាតិ​។ ក្រុមប្រឹក្សាសន្តិសុខ​ អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​បទដាក់​ទណ្ឌកម្ម​ជាច្រើន​ថែមទៀត​ចំពោះប្រទេស​នេះ។ អាមេរិក ក៏បាន​បញ្ជូលឈ្មោះ​ប្រទេស​កូរែខាង​ជើងនេះ​ចូល​ក្នុង​បញ្ជីឈ្មោះ​ប្រទេស​គាំពារភេរវកម្ម​ដែរ។

៦, អាស៊ាននិងចិនទទួ​លបានជំហានលោតផ្លោះជាច្រើនអំពី​បញ្ហាសមុទ្រខាងកើត​សេចក្តីព្រាង​ក្រមប្រតិបត្តិ​សំរាប់​ភាគីនានា នៅសមុទ្រខាងកើត(COC) ដែលបានអាស៊ាននិងចិនអ​នុម័ត  ក្រោយ​រយៈពេលជិត​៤ឆ្នាំចរចារ​មក។ ​សេចក្តីនេះមាន​លក្ខណះ​គតិយុត្តិ ​និងរបៀប​ប្រតិបត្តិ​សំរាប់ប្រទេស​នានា ក្នុង​តំបន់​ចំពោះ​បញ្ហា​សមុទ្រ​ខាង​កើត​។ 

៧, ​អឺរ៉ុបប្រឈមមុខនឹងបំរ៉ែបំរួលនយោបាយ​និងសន្តិសុខស្មុគ្រស្មាញ ឆ្នាំ​២០១៧ ការបោះឆ្នោត​ជាច្រើន​បាន​ប្រព្រឹត្ត​ទៅនៅអឺរ៉ុប​ ក្នុងនោះមានការបោះឆ្នោ​តជះឥទ្ធិពលជាច្រើនចំពោះអនាគត​របស់ (EU)​។ ថ្នាក់​ដឹក​នាំវ័យ​ក្មេ​ង​ Emmanuel Macron ជាប់ឆ្នោតជាប្រធា​នាធិបតីបារាំង ​លោកស្រី Angela Merkel ជាប់ឆ្នោត​ជាលើក​ទី៤ជា​អធិកាបតីអាលឺ​ម៉ង់ បានរួមចំណែករក្សាស្ថាន​ភាពអឺរ៉ុបស្ថិរភាពជាបណ្ដុះអាស​ន្ន រួមចំណែក​ពង្រឹង​ចំណង​សាមគ្គីភាព​នៅក្នុង EU បន្ទាប់ពីព្រឹត្តិការ​ណ៍ Brexit ឬដោះស្រាយវិបត្តិបំណុលសាធា​រណះ និង​ទំនាក់ទំនង​ជាមួយ​អាមេរិក។

៨, អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវវាយប្រហារចេញពីស៊ីរីនិងអ៊ី​រ៉ាក់ ដោយមានការជួយឧ​បត្ថម្ភ​ពីរុស្ស៊ី ក្រោយ​រយៈពេល៦ឆ្នាំតស៊ូ​ប្រឆាំងយ៉ាង​សាហាវ កងទ័ពស៊ីរីបា​នវាយបរាជ័យស៊ីរី​ រំដោះ​និង​ប្រគល់​សិទ្ធិគ្រប់​គ្រង​ទឹកដី​ទាំងមូល​អោយរដ្ឋអំណាចស្រប​ច្បាប់។ អ៊ីរ៉ាក់ក៏បាន​ប្រកាសបញ្ចប់​សង្គ្រាមជាមួយ ដែល​បាន​អូសបន្លាយ​ក្នុង​រយៈ​ពេល​៣ឆ្នាំ។​

៩, ឧបសគ្គនៃបំរែបំរួលអាកាសធាតុកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្នាំកន្លងទៅ គ្រោះធម្មជាតិ​បានកើត​មាន​ឡើង​ជាបន្ត​បន្ទាប់​ទូទាំងពិភព​លោក៖ ខ្យលព្យុះខ្លាំងនៅតំបន់ការីបេនិង​អាមេរិក ការបាក់ដីនៅប៉េរូ​ Siera ​Leone ស្រីឡង់កានិងរ​ញ្ជួយដី​នៅម៉ិចស៊ីកូ…ល​ៗ គ្រោះធម្មជាតិ បាន​បណ្ដាល​អោយពិភព​លោក​ខូចខាត​ទឹកប្រាក់​ចំនួន​ជាង៣០០​ពាន់លានដុល្លារអាមេរិក​។
 
១០,ប្រកាស​សំណុំឯកសារ Paradise បន្ទាប់ពីរឿង​សំណុំឯកសារ P​anama ឆ្នាំ២០១៦នោះ បណ្ដា​អ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិបន្ត​ប្រកាសសំណុំឯក​សារ Paradise ដែល​បាន​បង្ហាញ​ការរត់​ពន្ធរបស់​អ្នក​នយោបាយ​និង​អុកញ៉ា​ចំនួន​១២០​នាក់៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ