16/03/2015 14:47 GMT+7 Email Print Like 0

ព្រឹត្តិការណ៍សំខាន់ៗ ក្នុងរយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប (វៀតណាម – EU)

ឆ្នាំ២០១៥ គូសចំណាំ ២៥ ឆ្នាំនៃ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស​វៀតណាម​និង​ស​ហភាព​អឺរ៉ុប (EU)។ ឆ្លៀតឱកាសនេះ អ្នកយកព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​ប្រចាំ នៅព្រះរាជាណាចក្របែលហ្ស៊ិកបានមានបទសម្ភាសជាមួយលោក​ឯកអគ្គរដ្ឋ​ទូត​វៀត​ណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក និងជាប្រធានគណៈប្រតិភូវៀត​ណាម​ក្បែរ​​សហភាពអឺរ៉ុប (EU) វឿងធឿផុង។


 លោក​ឯកអគ្គរដ្ឋ​ទូត​វឿង​ធឿ​ផុង​ឆ្លើយ​ការសម្ភាស​របស់​អ្នក​យក​ព័ត៌មាននៃ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម។ រូប​ថត៖ទីភ្នាក់ងារ​សារ​​ព័ត៌មាន​វៀតណាម
 

តាម​លោកឯក​អគ្គ​រដ្ឋ​ទូត​វឿង​ធឿ​ផុង EU គឺ​ជា​ដៃគូ​សំខាន់​​ថ្នាក់​កំពូល​ក្នុងគោល​នយោបាយ​​ការទូតរបស់​ប្រទេស​​វៀតណាម។ ក្នុងអំឡុង​ពេល​កន្លង​មក ភាគី​ទាំង​ពីរ​បាន​មាន​បណ្តា​ជំហាន​អភិវឌ្ឍន៍សែន​សំខាន់។
ក្នុងវិស័យ​នយោបាយ បន្ទាប់​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​ដៃគូ​និងសហប្រតិបត្តិការ​អភិវឌ្ឍន៍ (PCA) ទំនាក់​ទំនង​ទ្វេ​ភាគី​បាន​មាន​ជំហានអភិវឌ្ឍន៍លើស​កំណត់​។ ភាគីទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​បណ្តាគណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្នុង​បណ្តា​ឆ្នាំកន្លងមកថ្មីៗ​នេះ។

លោក​អគ្គលេខាធិការបក្ស​កុម្មុយនិ្តស​វៀតណាម លោក​នាយករដ្ឋមន្ត្រី​ លោក​​ប្រធាន​រដ្ឋ​សភា​វៀតណាម​​បាន​ទៅ​​បំពេញ​ទស្សនកិច្ច​​សហភាព​អឺរ៉ុប​ជាផ្លូវការ​បន្តបន្ទាប់។ ចំណែក​ភាគី​​ EU លោក​ប្រធាន​គណៈ​កម្មាធិការ​​អឺ​រ៉ុប​ ប្រធាន​ក្រុមប្រឹក្សា​​អឺរ៉ុប តំណាង​​ជាន់​ខ្ពស់​​របស់​ EU អំពី​សន្តិសុខ និង​ការទូត​ ​ក៏បាន​មក​បំពេញ​ទស្សនកិច្ច​វៀត​ណាម។

ទន្ទឹម​នឹង​នោះ ភាគី​ទាំងពីរ​បាន​​ផ្លាស់​ប្តូរ​​គណៈ​ប្រតិភូ​​​ជាច្រើន​​ បណ្តា​​ថ្នាក់ បណ្តា​ក្រសួង បណ្តា​ផ្នែក បណ្តា​តំបន់។ ​វិស័យ​សហប្រតិបត្តិការរវាង​​ភាគី​ទាំង​ពីរ​បាន​បើក​ទូលាយ​ពី​សន្តិសុខ នយោបាយ អប់​រំ វប្បធម៌​ ការពារ​បរិស្ថាន ប្រឆាំងបំ​រែ​បំរួល​អាកាស​ធាតុ...។

ក្នុង​ចំណោម  ១៣ ប្រទេសដៃគូ​យុទ្ធសាស្ត្រ​របស់​វៀតណាម​នា​សព្វ​ថ្ងៃនេះ EU​ មាន​​​ ៥​ប្រទេស​ធំ​​​និង​សំខាន់​គឺ​អង់​គ្លេស បារាំង អាលី្លម៉ង់ អ៊ី​តាលី ព័រ​ទុយហ្គ័ល។ ទន្ទឹម​នឹង​នេះ​បណ្តា​សមាជិក​​ EU ក៏​ជា​ដៃគូ​​យុទ្ធសាស្ត្រ​របស់​វៀតណាម​លើ​ច្រើន​វិស័យ។

ពេលខាង​មុខ​នេះ ភាគី​ទាំង​ពីរ​នឹង​ចុះ​​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​​សហភាព​​ EU (EVFTA)។ នេះគឺ​ជាជំហាន​អភិវឌ្ឍន៍​​សំខាន់​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការ​និង​ផ្លាស់​ប្តូរ​រវាង​ភាគី​ទាំងពីរ​ក្នុងរយៈពេល​ ២៥ ឆ្នាំ​កន្លង​មក។


លោក​នាយក​រដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​និង​លោក​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប José Manuel Barroso ធ្វើ​ជា​សក្សី​ក្នុងពិធី​​ចុះ​​ហត្ថ​លេខា​លើ​សេចក្តី​ប្រកាស​​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុបឲ្យ​វៀតណាម។ រូបថត៖​ទីភ្នាក់​ងារ​សារព័ត៌មាន​វៀតណាម។

 លោក​នាយក​រដ្ឋ​មន្ត្រី​ង្វៀន​តឹន​យុង​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ Herman Van Rompuy នៅ​ទីស្នាក់​ការ​​ក្រុម​ប្រឹក្សា​អឺរ៉ុប​នៅ​រាជធានី Brussels។ រូបថត៖​ទីភ្នាក់​ងារ​សារព័ត៌មាន​វៀតណាម។

 លោក​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្ត្រី​​ការបរទេសផាម​ប៊ិញ​មិញ​ទទួល​ជួប​លោកស្រី​ Catherine Ashton, អនុប្រធាន​គណៈ​កម្មាធិការ​​អឺរ៉ុប(EC) តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប (EU)អំពី​គោល​នយោបាយ​ការទូត​និង​សន្តិសុខ។ រូបថត៖​ទីភ្នាក់​ងារ​សារព័ត៌មាន​វៀតណាម។

 កិច្ច​ពិគ្រោះ​យោបល់​នយោបាយថ្នាក់​អនុរដ្ឋមន្ត្រី​លើក​ទី​៣​​រវាង​វៀតណាម​និង​ EU។ រូបថត៖​ទីភ្នាក់​ងារ​សារព័ត៌មាន​វៀតណាម។

 EU រៀប​ចំ​សន្និសីទ​កាសែត​ប្រកាស​​របាយការណ៍​វាយ​តំលៃ​សកម្មភាពកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម។រូបថត៖​ទីភ្នាក់​ងារ​សារព័ត៌មាន​វៀតណាម។

លោក​ឯកអគ្គ​រដ្ឋទូតវឿង​ធឿ​ផុង​សង្កត់​ធ្ងន់​​អំពី​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម EU​ គឺ​ទីផ្សារ​ឈាន​​មុខ​ចំពោះ​ទំនិញ​​នាំ​ចេញ​​​​របស់​វៀតណាម។ នា​ឆ្នាំ២០១៤ ពាណិជ្ជកម្ម​ទ្វេ​ទិស​របស់​វៀតណាម​និង EU​ បាន​កើន​ឡើង​ដល់​ជាង ៣៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​វៀតណាម​នាំចេញ​លើស​ជាង ១០  ពាន់​លាន​ដុល្លារអាមេរិក។

បណ្តាទំនិញ​និង​សេវាកម្ម​របស់​វៀតណាម​និង​ EU មាន​លក្ខណៈបំពេញ​ឲ្យ​គ្នាទៅ​វិញ​ទៅមក មានតិច​​លក្ខណៈ​​​​ប្រកួត​ប្រជែង​ផ្ទាល់។ ដូច្នេះ​ ឱកាស​ដើម្បី​ភាគីទាំងពីរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គឺសែនធំ។

​អំពី​វិស័យ​វិនិយោគ ក្នុង ២៨​ប្រទេស​ជា​សមាជិក​របស់​ EU រហូត​ដល់​បច្ចុប្បន្ននេះ​បានមាន ២៤ ប្រទេស​វិនិយោគ​ជា​ផ្ទាល់​នៅ​ប្រទេសវៀតណាម​ដែល​​មាន​ទុន​វិនិយោគ​ឡើង​ដល់​ជាង​១៨ ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុងវិស័យ ODA, EU​គឺ​ជា​ដៃគូ​ផ្គត់​ផ្គង់​ ODA ឲ្យ​វៀតណាម​ធំបំផុត។ ក្នុង​ដំណាក់​កាល​២០១៤-២០២០ EU​បង្កើន​​ ODA ឲ្យ​វៀតណាម​ឡើង​ដល់​ជាង​៣០%​ ដែល​មាន​តំលៃសរុប​គឺ ៤០០ លាន​អឺរ៉ូ។

ក្នុងស្ថាន​​ភាព​ថ្មី​ EU​នឹង​ជា​ដៃគូ​មួយដ៏​​សំខាន់ខ្លាំងណាស់​ក្នុង​គោល​នយោបាយ​ការទូត​ធ្វើ​ឲ្យ​ពហុភាគី និង​ធ្វើ​ឲ្យ​​សម្បូរ​បែបរបស់​វៀតណាម។

ដើម្បី​​អបអរសារទ ២៥ ឆ្នាំនៃ​ថ្ងៃបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​វៀតណាម​និង EU លោក​ឯក​អគ្គ​រដ្ឋទូត​វឿង​ធឿ​​​ផុង​ឲ្យ​ដឹង​ថា​ក្រៅ​ពី​ការបង្កើន​ផ្លាស់​ប្តូរ​បណ្តា​គណៈប្រតិភូ​ជាន់​ខ្ពស់វៀតណាមនិង​ EU​ នឹង​រៀបចំ​សិក្ខាសាលា សន្និសីទ ការជួបប្រាស្រ័យ​វប្បធម៌​ សិល្បៈ។ ជាពិសេស EU នឹង​រៀបចំ​​ការ​ប្រឡង​​ស្វែង​យល់ EU ​សំរាប់​ប្រជាជន​រៀតណាម។

ចំណែកខ្លួន​ឯង ​ ស្ថានទូត ឯកអគ្គរដ្ឋ​វៀតណាម គណៈប្រតិភូវៀតណាម​ក្បែរ​ EU នឹង​រៀបចំ​សកម្មភាព​ទាំង​ពីរ​​គឺ​បង្កើត​អង្គការ សមាជិកសភា​មិត្តភាព EU-វៀតណាម​នៅ​​សភាអឺរ៉ុបនិង​ចុះ​ហេត្ថលេខា EVFTA។

​លោក​ឯកអគ្គរដ្ឋទូត​វឿង​ធឿ​ផុង​ឲ្យ​ដឹង​ថា វៀតណាម​និង​ EU ខិតខំ​ប្រឹង​ប្រែង​​​សម្រេច​ការចរចា​​ដើម្បី​អាច​ចុះ​ហត្ថ​លេខា EVFTA នៅ​រដ្ឋធានី​ហាណូយ​ក្នុង​៦ខែដើមឆ្នាំ២០១៥។


 បណ្តា​ថ្ងៃ​អក្សរសាស្ត្រអឺរ៉ុប​លើក​ទី៤​នៅ​វៀតណាម។ រូបថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម។

 មហោសពតន្ត្រី​អឺរ៉ុប​នៅ​ប្រទេសវៀតណាមឆ្នាំ២០១៤។ រូបថត៖ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម។

 ភ្ញៀវ​អឺរ៉ុប​មក​ទស្សនា​ខេត្ត​ខាញ់​ហ្វា​ដោយ​កប៉ាល់។ រូបថត៖ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម។

 EU​គឺជា​ទីផ្សារ​​ចំបងមួយ​របស់​ផ្នែក​វាយនក័ណ្ឌ​វៀតណាម។ រូបថត៖ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម។

 ការ​កែច្នៃ​ជលផល​ដែល​នាំចេញ​ទៅ​ដល់​ទីផ្សារ​អឺរ៉ុប។ រូបថត៖ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម។ 
   


 ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម/ កាសែត​រូបភាព​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ