08/01/2015 14:14 GMT+7 Email Print Like 0

ព្រឹត្តិការណ៍សំខាន់ៗ ក្នុងប្រទេសទាំង ១០ នាឆ្នាំ២០១៤ ដែលជ្រើសតាំងដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពិនិត្យឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងសង្គមរបស់វៀតណាម ក្នុងឆ្នាំ២០១៤​ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមបានជ្រើសតាំង បណ្តាព្រឹត្តិការណ៍សំខាន់ៗ ទាំង ១០​ ដូចតទៅ៖

1.ប្តូរផ្តាច់តស៊ូប្រឆាំងនឹងអំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

នាថ្ងៃទី២ ខែឧសភា ចិនបានបោះទីតាំងស្ថានីយ៍ខួងបូមប្រេងហាយយឿង - ៩៨១ (Haiyang Shiyou 981) ក្នុងតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម រំលោភយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ ផ្ទុយនឹង​កិច្ច​ព្រម​ព្រៀង​កំពូលរវាងវៀតណាមនិងចិន គំរាមកំហែងសន្តិភាព សន្តិសុខ សុវត្ថិភាពសមុទ្រខាងកើត។ ដោយការ​គាំទ្រ​យ៉ាង​​​ទូលំទូលាយរបស់សហគមអន្តរជាតិ បក្ស ប្រជាជននិងកងទ័ពទាំងមូលបានឯកភាព ដោយ​បណ្តា​វិធានការ​សន្តិភាព​ តស៊ូប្រឆាំងយ៉ាងខ្លាំងក្លាជាមួយអំពើខុសច្បាប់របស់ចិន ប្តូរផ្តាច់ការពារអធិបតេយ្យភាពដែនសមុទ្រ កោះ​ស័ក្តិសិទ្ធិ​​របស់មាតុភូមិ។

ចិនបានកៀងគរក្រុមនាវាធំមានចំនួនជាង ១០០ គ្រឿង ក្នុងនោះមានទាំងនាវាយោធា ដាក់ពង្រាយជុំវិញស្ថានីយ៍បូមប្រេង Haiyang Shiyou ​981 ដែលបោះទីតាំងដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ រូបថត៖ ទីភ្នាក់​ងារ​សារព័ត៌មានវៀតណាម។

2. ប្រកាសច្បាប់សំខាន់ៗជាច្រើនដំណើរការអនុវត្តរដ្ឋធម្មនុញឆ្នាំ២០១៣

ក្នុងឆ្នាំ រដ្ឋសភាបានអនុម័តចំនួន ២៩ ច្បាប់ ដើម្បីបំពេញរបបសេដ្ឋកិច្ច រៀបចំក្បាលម៉ាស៊ីនរដ្ឋ កែទម្រង់រដ្ឋបាល - ប្រព័ន្ធ​​​តុលាការ​ ធានាសិទ្ធិមនុស្សសិទ្ធិនិងកាតព្វកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជំរុញខ្លាំងការធ្វើសមាហរណកម្ម​អន្តរ​ជាតិ​​... ទន្ទឹមនឹងនេះ រដ្ឋសភាបានដំណើរការវាយតំលៃទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំសំខាន់ៗ ក្នុង​ក្បាល​ម៉ាស៊ីន​រដ្ឋ​ ដោយរដ្ឋសភាបោះឆ្នោត ឬអនុម័ត និងឆ្លងអនុម័តសេចក្តីសម្រេចចិត្តអំពីបញ្ហានេះ។

សម័យប្រជុំទី ៨ នៃរដ្ឋសភានិតិកាល ១៣ ប្រព្រឹត្តិឡើងក្នុងលាលប្រជុំថ្មី នៅបាឌីញ រដ្ឋធានីហាណូយ។ រូបថត៖ ឌឹកតាម – ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀតណាម។

3. កំណើនសេដ្ឋកិច្ចលើសទិសដៅដាក់ចេញ

ក្នុងបរិបទសេដ្ឋកិច្ចអន្តរជាតិនៅមានការលំបាក និងការសាកល្បងធំ ឆ្នាំ២០១៤ ផលិតផលសរុបក្នុងស្រុក (GDP) របស់​​វៀតណាមប៉ាន់ស្មានកើនឡើង ៥,៩៨% ប្រៀបធៀបនឹងឆ្នាំមុនលើសទិសដៅដាក់ចេញ ៥,៨% ដែល​បាន​រដ្ឋ​ស​ភា​​អនុម័ត។ សន្ទស្សន៍នៃតំលៃប្រើប្រាស់ (CPI) មធ្យមភាគពេញមួយឆ្នាំប៉ាន់ស្មានកើនឡើង ៤,០៩% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣។ តំលៃពាណិជ្ជកម្មនាំចេញប៉ាន់ស្មានទទួលបាន ១៥០ ពាន់លានដុល្លារអាមេរិកកើនឡើង ១៤% ​ប្រៀប​​ធៀប​​នឹងឆ្នាំមុន។ ប៉ុន្តែ ថវិការសំរាប់ការចំណាយនៅតែខ្ពស់ ការដោះស្រាយបំណុលសាធារណៈ និង​បំ​ណុល​អាក្រក់​ នៅ​តែជួបការលំបាក។

ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតឧស្សាហកម្មធ្ងន់ Doosan វៀតណាម (Doosan Vina)នាំចេញឧបករណ៍​​បំបាត់​ជាតិ​ប្រៃកម្លាយ​ទៅ​ជា​ឧស្ម័ន​ ទៅកាន់ប្រទេស Saudi Arabia។ រូបថត៖ ង្វៀនដាំងឡឹម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

4. ប្រកាសសេចក្តីសម្រេចចិត្តអំពីការកសាងនិងអភិវឌ្ឍវប្បធម៌ប្រជាជនវៀតណាម

សន្និបាតលើកទី ៩ នៃគណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្សអាណត្តិទី ១១ បានអនុម័តសេចក្តីសម្រេច​ចិត្ត​អំពី​ការ​ក​សាង​និងអភិវឌ្ឍវប្បធម៌ ប្រជាជនវៀតណាម ឆ្លើយតបតំរូវការអភិវឌ្ឍស្ថេរភាពប្រទេសជាតិ។ សេចក្តីសម្រេចចិត្ត គឺ​ការ​​ទ​ទួល​យកនិងបន្តទៀតសេចក្តីសម្រេចចិត្តមជ្ឈិម ៥ អាណត្តិទី ៨ អំពីការកសាង និងអភិវឌ្ឍខឿន​សេដ្ឋកិច្ច​វៀត​ណាម ជឿន​លឿន ពោរពេញដោយអត្តសញ្ញាណជាតិ។

សន្និបាតលើកទី ៩ គណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្សអាណត្តិទី ១១។ រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

5. សេចក្តីសម្រេចចិត្តជាច្រើនអំពីការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាល

អនុវត្តសេចក្តីសម្រេចចិត្តនៃមជ្ឈិមបក្ស ៨ ( អាណត្តិទី ១១) អំពីការផ្លាស់ប្តូរមូលដ្ឋាន ទូទៅអប់រំ និងបណ្តុះបណ្តាល សេចក្តីសម្រេច​​ចិត្តជាច្រើនត្រូវបានប្រកាសដូចជាការប្រឡងបញ្ចប់វិទ្យាល័យជាតិពីឆ្នាំ ២០១៥។ កំណត់​អំពី​ការ​វាយ​តំលៃ​សិស្សរៀននៅសាលាបឋមសិក្សា។ ផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅសិក្សាចំណេះទូទៅពីឆ្នាំ២០១៨ - ២០១៩...

 

ពីឆ្នាំ ២០១៥ លទ្ធផលនៃការប្រឡងបញ្ចប់វិទ្យាល័យនឹងត្រូវប្រើប្រាស់ជាមូលដ្ឋាន ដើម្បីត្រួតពិនិត្យឲ្យចូលរៀនមហាវិទ្យាល័យ និង​អនុមហា​​វិទ្យាល័យ។ រូបថត៖ ឡេហ្វិហាយ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

6. តស៊ូប្រឆាំងយ៉ាងខ្លាំងក្លានឹងអំពើពុករលួយ អសកម្ម

ការកាត់ក្តីយ៉ាងម៉ឹងម៉ាត់បណ្តាបទល្មើសធ្ងន់ធ្ងរក្នុងវិស័យសេដ្ឋកិច្ចដូចជា បទល្មើស ង្វៀនឌឹកគៀន បទល្មើស​ហ៊្វិ​ធី​ហៀន​ញ៊ឺ​ ប្តូរផ្តាច់ការកាត់ក្តីបណ្តាបទល្មើសក្នុងការអនុវត្តគោលនយោបាយផ្ទះ ដីធ្លី ចំពោះលោកអតីតអគ្គអធិការរដ្ឋ ត្រឹន​វ៉ាន់ទ្រៀន បានបញ្ជាក់ថាការប្តេជ្ញាចិត្តខ្លាំងក្លារបស់បក្សនិងរដ្ឋក្នុងការតស៊ូប្រឆាំងនឹងអំពើពុករលួយ អសកម្ម ពង្រឹង​ទំនុកទុកចិត្តក្នុងប្រជាជន។

ជនជាប់ទោសង្វៀនឌឹកគៀននិងជនសមគំនិតឈរក្នុងរង្វង់ក្រចកសេះ។ រូបថត៖ យ័នតឹន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

7. សង្គ្រោះជោគជ័យជនរងគ្រោះក្នុងករណីបាក់ស្រុតរូងវារីអគ្គីសនីនៅខេត្តឡឹមដុង

នៅម៉ោង ១៦ និង ៣០នាទី ដោយការខិតខំប្រឹងប្រែងខ្ពស់បំផុតរបស់បណ្តាកម្លាំងសង្គ្រោះ ក្រោយ ៨១ ម៉ោង កម្មករចំ​នួន​ ១២ នាក់ ដែលជាប់ស្ទះក្នុងករណីបាក់ស្រុតរូងវារីអគ្គីសនីដាយឹង - ដាចម៉ (ភូមិប៉ាំងទៀង ឃុំឡាត ស្រុក​ឡាក​យឿង​ ខេត្ត​ឡឹមដុង)ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។

កម្លាំងសង្គ្រោះបានសង្គ្រោះជនរងគ្រោះក្នុងករណីបាក់ស្រុតរូងវារីអគ្គីសនីដាយឹង – ដាចម៉។ រូបថត៖ យឿងយ៉ាង – ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម

8. ជំហានជាច្រើនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច

នាឆ្នាំ ២០១៤ វៀតណាមបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេស​កូរ៉េខាង​ត្បូង​ ​និង FTA ជាមួយសម្ព័ន្ធគយរុស្ស៊ី - បេឡារូស - កាហ្សាក់ស្ថាន ព្រមទាំងទទួលបានកិច្ច​ព្រម​ព្រៀង​អំពី​ទិស​ដៅ​បញ្ចប់​​ការចរចា FTA ជាមួយសហភាពអឺរ៉ុប (EU) ។ ទន្ទឹមនេះ វៀតណាមក៏ចូលរួមការចរចា FTA ក្នុងតំបន់រួមមាន៖ កិច្ច​​ព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ទ្រង់ទ្រាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វីក (TPP) និង​​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមបញ្ចប់ការចរចា​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាងវៀតណាម និងសម្ព័ន្ធគយរុស្ស៊ី បេឡារូស កាហ្សាក់ស្ថាន។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​

9. សម្រេចបានសំណង់សំខាន់ៗជាច្រើន

សំណង់សំខាន់ៗ ជាច្រើនត្រូវបានដាក់ឲ្យប្រើប្រាស់ មានអត្ថន័យចំពោះការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាសន្តិសុខ​ការ​​ពារជាតិ។ តួយ៉ាងសំណង់ខែ្សកាបបង្កប់ឆ្លងកាត់សមុទ្រ វែងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ផ្លូវ​ល្បឿន​លឿន​ទី​ក្រុង​​ហូ​ជីមិញ - ឡុងថាញ់ - យ៉ូវយ៉ី ។ ផ្លូវល្បឿនលឿនណូយបាយ -ឡាវកាយ គម្រោងស្ពានញ៉ឹតតឹន...

ស្ពានញ៉ឹតតឹន នៅពេលរាត្រី។ រូបថត៖ហ្វិហ៊ុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

10. បេតិកភណ្ឌចំនួន ៣ ទៀតត្រូវបានតំកើង

តំបន់កេរ្តិ៍ដំណែលទេសភាពរមណីយដ្ឋានត្រាងអាន (នីញប៊ីញ) ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌​នៃ​អង្គការ​​​សហប្រជាជាតិ (UNESCO) ទទួលស្គាល់ គឺជាបេតិកភណ្ឌពិភពលោកចំរុះដំបូងរបស់វៀតណាម ទទួល​បាន​លក្ខណៈ​វិនិច្ច័យវប្បធម៌ និងធម្មជាតិ។ ព្រមទាំងចម្រៀងវី - យ៉ាំ ងេទីញ ត្រូវបានទទួលស្គាល់ គឺជាបេតិកភណ្ឌ​វប្បធម៌​​​​អរូបី​​តំណាងឲ្យមនុស្សជាតិនិងកំណត់ត្រារដ្ឋបាលនៃរាជ្ជកាល ង្វៀន ត្រូវបានទទួល​ស្គាល់​គឺជា​បេតិកភណ្ឌ​ឯកសារ​​នៃ​កម្មវិធី​​ចងចាំពិភពលោកនៃតំបន់អាស៊ី - ប៉ាស៊ីហ្វីក៕

សោភណ្ឌភាពភ្នំទន្លេពោរពេញមនោសញ្ចេតនារបស់បេតិកភណ្ឌត្រាងអាន នីញប៊ីញ។ រូបថត​៖ ​នីញម៉ាញថាំង - ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាមផ្សាយ


អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ