21/05/2015 11:25 GMT+7 Email Print Like 0

ព្យុងយ៉ាង់បដិសេធសំណើរ​ទៅទស្សនា​មណ្ឌល ឧស្សា​ហ​កម្ម​រួម Keasong របស់​អគ្គ​លេ​ខា​ធិ​ការ​ អ.ស.ប.


ព្យុងយ៉ាង់បដិសេធសំណើរទៅទស្សនាមណ្ឌល ឧស្សាហកម្មរួម Keasong របស់អគ្គលេខាធិការ អ.ស.ប. (Image: VNA)

នាថ្ងៃទី២០ខែឧសភាឆ្នាំ​២០១៥​ អគ្គ​លេខា​ធិការ អ.ស.ប. លោក Ban Ki-Moon​ បាន​ឲ្យដឹង​ថា៖ រដ្ឋា​ភិបាល​ព្យុង​យ៉ាង់​បាន​បដិសេធ​ភ្លាមៗដំណើរ​ទស្សន​កិច្ច​របស់​ លោកនៅមណ្ឌល​ឧស្សាហ​កម្ម​រួម Keasong តាម​បណ្ដា​កាណាល់​ការ​ទូត ប៉ុន្តែ​មិន​នាំចេញកា​រពន្យល់​ណាមួយឡើ​យ។ លោក Ban Ki-moon បាន​សម្តែង​ក្តី​អស់​សង្ឃឹម​អំពី​កាយ​វិការ​នេះ​របស់​ព្យុង​យ៉ាង់​ព្រម​ទាំង​សង្កត់​ធ្ងន់​ថា៖ លោក​នឹង​បន្ត​សហការ​ជាមួយ​សហគមន៍​​អន្តរជាតិ​សំដៅ​ជំរុញ​សន្តិភាព​លើឧបទ្វីប​កូរ៉េ។​ សេចក្តី​សម្រេចពោល​ខាងលើ​ត្រូវបាន​នាំចេញ​បន្ទាប់ពី​អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon ដាស់តឿន​ព្យុង​យ៉ាង់​ជៀសវាង​រាល់​សកម្មភាព​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ ជា​ពិសេស​ប្រទេស​នេះប្រ​កាស​ដំណើរ​ការ​បាញ់ កាំជ្រួច​មីស៊ីល​ប្រឆាំង​គ្រាប់បែក​ពីនាវា​មុជ​​ទឹក (SLBM) ដោយ​មិន​អើពើ​ដល់​បទ​ហាម​ឃាត់​ដំណើរកា រ​សាកល្បង​បច្ចេកវិទ្យា​កាំ​ជ្រួចមីស៊ីល​របស់ អ.ស.ប.៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ