28/05/2015 10:35 GMT+7 Email Print Like 0

ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិង​រដ្ឋវៀតណាម


ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម (VOV)

ព័ត៌មាន​កិច្ចកា​របរទេស​ជាផ្នែកសំខា​ន់ក្នុង​ការងារ​ឃោសនា​សតិ​អារម្មណ៍ របស់បក្ស​និងរដ្ឋ​វៀត​ណាម។ ប្រ​ធាន​គណៈ​កម្មាធិ​ការ​ឃោសនាអប់​រំ​មជ្ឈឹម​ លោក Dinh The Huynh បាន​អះអាង​ដូច្នេះ​នៅ​ពិធី​ប្រគល់​រង្វាន់​ទូទាំង​ប្រ​ទេស​ ស្ដីពីព័ត៌មាន​កិច្ចការ​បរទេស​លើក​ទី​១ឆ្នាំ​២០១៤ សំរាប់​វណ្ណកម្ម​សារ​ព័ត៌​មាន​ដែល​ប្រព្រឹត្ត​ទៅ នាថ្ងៃទី​២៧ខែឧសភាឆ្នាំ​២០១៥ នៅទីក្រុង​ហាណូយ។ ថ្លែង​មតិ​នៅពិធី​ប្រគល់​រង្វាន់​នេះ លោក Dinh The Huynh បាន​លើក​ច្បាស់​ថា៖

“ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​មក ការ​ងារ​ព័ត៌មាន​កិច្ចការ​បរទេស​បាន​មាន​បំរ៉ែ​បំរួល​គួរ​ឲ្យកត់​សម្គាល់ យល់​ដឹង​អំពី​សារ​សំខាន់​នៃព័ត៌មាន​កិច្ចការ​បរទេស​បានលើក​កំពស់។ បណ្ដាសកម្មភាព​ព័ត៌មាន​កិច្ចការ​បរទេស​បាន​រួម​ចំណែក​ដ៏សំខាន់​រក្សា​រឹង​មាំ​នយោបាយ​ពង្រឹង បើកទូលាយទំ​នាក់ទំនង​របស់វៀតណាម ជាមួយបណ្ដា​ប្រទេស ជម​រុញ​សមាហរណកម្ម​អន្តរ​ជាតិទាក់ទាញ​វិនិយោគ និងភ្ញៀវទេសចរណ៍​បរទេស​បង្កើន​ផ្សារ​ភ្ជាប់​ សហគមន៍​ជន​វៀត​ណាម​នៅ​ឯបរទេស ជាមួយបុព្វហេតុ​កសាង​និង​ការពារ​មាតុ​ប្រទេស។”

​វិទ្យុសម្លេង​វៀតណាម​ត្រូវបាន​ប្រគល់​រង្វាន់ចំនួន៦ អំពីសារព័ត៌មាន​កិច្ច​ការ​បរទេស។ ជា​ពិសេស កាណាល់​ផ្សាយ​ជាភាសា​បរទេស​​ជាតិ​​មាន​កិត្តិ​យស​​ទទួល​ បាន​រង្វាន់​ថ្នាក់​ទី​មួយ​របស់​ក្រុម​អ្នក​​និពន្ធ Nguyen Thi Thu ​Hoa​, Vu Anh Huyen, Bui Thi Lan Anh, Vu Nhat Quynh, Nguyen Thanh Duc, Nguyen Pham Huan ដោយ​វណ្ណ​កម្ម ២០​ឆ្នាំទំនាក់ទំនង​វៀតណាម-​អាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ