16/06/2020 14:44 GMT+7 Email Print Like 0

ពេញពីរខែវៀតណាមមិនមានករណីឆ្លង COVID-19 នៅក្នុងសហគមន៍ទេ

យោងតាមព័ត៌មានចុះផ្សាយនៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ១៥ ខែមិថុនា របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 ថា  ថ្ងៃទី ១៥ ខែមិថុនា គឺពេញពីរខែដែលប្រទេសវៀតណាមមិនមានករណីឆ្លងថ្មី COVID-19 នៅក្នុងសហគមន៍ទេ។

រហូតមកដល់បច្ចុប្បន្ន ចំនួនករណីឆ្លងជំងឺ COVID-19 ដែលបានព្យាបាលជាសះស្បើយនៅវៀតណាមចំនួន ៣២៣/៣៣៤ នាក់ (ស្មើនឹង ៩៦,៧ ភាគរយនៃអ្នកជំងឺ COVID-19 ទាំងអស់នៅវៀតណាម)។ អ្នកជំងឺ COVID-19 ចំនួន ១១ នាក់នៅសេសសល់កំពុងត្រូវបានព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ៦ ដែលអ្នកជំងឺ ភាគច្រើនមានសុខភាពល្អ។ មានតែករណីធ្ងន់ជាងគេគឺអ្នកបើកយន្តហោះភេទប្រុស - អ្នកជំងឺលេខ ៩១ គឺត្រូវឈប់ប្រើបំពង់ខ្យល់ដង្ហើម និងអាចដកដង្ហើមដោយខ្លួនឯងបាន ៦០ ម៉ោងហើយ។ ក្រៅពីនោះ មានអ្នកជំងឺ ៤ នាក់អវិជ្ជមាន ១ ដងឡើងទៅនឹងវីរុស SARS-CoV-2 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ