29/12/2017 10:35 GMT+7 Email Print Like 0

ពូនជ្រំចំណងមិត្តភាពជាប្រពៃណីវៀតណាមរុស្ស៊ី


 ពូនជ្រំចំណងមិត្តភាពជាប្រពៃណីវៀតណាមរុស្ស៊ី 

នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៧​ នៅ​ទីក្រុង​ហាណូយ ប្រធានគណកម្មាធិ​ការ​បជ្ឈឹម រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបសន្ទនា​ ជាមួយគណៈប្រតិភូ​សភាសង្គម​កិច្ច​រុស៊ី ដឹកនាំ​ដោយ​លោក​ Sergey Aleksandrovich អនុប្រធានសភាសង្គម​កិច្ច​រុសស្ស៊ី​។ នៅក្នុងជំនួបនេះ ​លោក Tran Thanh Man បាន​អះអាងថា​ វៀតណាមជានិច្ចកាលគោរព និ​ងផ្ដល់អាទិភាពក្នុងការព​ង្រឹង ពង្រីក​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រលើ​គ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ​ហើយជំរុញកិច្ចសហប្រតិបត្តិការ​ប្រកបដោយប្រសិទ្ធភា​ព ជាក់​ស្ដែងលើ​គ្រប់វិស័យ​។ វាយតម្លៃខ្ពស់ចំពោះស​ភាសង្គមកិច្ចរុស្ស៊ី ដែលបាន​គាំទ្រ​សហគមន៍​ជនវៀត​ណាម នៅរុស្ស៊ី​នោះ ​លោក Tran Thanh Man បានស្នើឲ្យសភាយសង្គមកិច្ច​រុស្ស៊ីបន្ត​មាន​សកម្មភាព​គាំទ្រ និង​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគមន៍​ជនវៀត​ណាម ដែលកំពុងរស់នៅ រៀនសូត្រ ​និង​ធ្វើការនៅរុស្ស៊ី​។ លោក​ក៏មាន​បំណង​ថា នា​ពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនកិច្ចស​ហប្រតិបត្តិការ​ ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើវិស័យ​គ្រប់​គ្រង​សង្គម​ផង​ដែរ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ