14/05/2018 10:22 GMT+7 Email Print Like 0

ពូនជ្រុំឲ្យចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាមនិងប៉ូឡួញ

នាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទី​ក្រុង​ហូជីមិញ (HUFO) និងសមាគមន៍មិត្តភាពវៀតណាម-ប៉ូឡួញ បានរៀបចំពិធីជួបមុខរំលឹកខួបទិវារដ្ឋធម្មនុញ្ញ​ប៉ូឡួញ​ (ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨) តាមនោះរួមចំណែកបង្កើនចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រជាជននៃប្រទេសទាំងពីរ។

ប្រធាន HUFO លោក Huynh Minh Thien ប្រគល់មេដាយ HUFO ជូនចំពោះលោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡួញប្រចាំវៀតណាម (រូបថត៖ TTXVN)

លោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡួញប្រចាំវៀតណាមបានសម្ដែងជំនឿជាក់ថា ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោក Nguyen Dang Cuong ប្រធានសមាគមន៍មិត្តភាពវៀតណាម-ប៉ូឡួញទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ចំណងមិត្តភាពជាប្រពៃណីវៀតណាម-ប៉ូឡួញកំពុងត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ