14/08/2017 10:41 GMT+7 Email Print Like 0

ពូនជ្រុំអោយចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ


 ពូនជ្រុំអោយចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ 

នាថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៧ អនុប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Tong Thi Phong ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​វៀតណាម​ លោក Thong Savanh Phomvihane រួមជាមួយក្រុម​ការងារ​រដ្ឋសភា​ និង​សមាគម​មិត្តភាព​វៀត​ណាម​-ឡាវ បានអញ្ជើញ​ទៅទស្សនាតំបន់កេរ​ដំ​ណែល​នយោបាយ​ប្រវត្តិសាស្រ្ត និងបណ្តុះបណ្តាល  រៀបចំ​កិច្ច​ប្រជុំ​បំរុង​សំរាប់​មហាសន្និបាត​បក្ស ប្រជាជនឡាវ លើកទី២ នៅខេត្ត Hoa Binh (ភាគខាង​ជើងវៀតណាម)។ នៅ​ទីនេះអនុប្រធានរដ្ឋសភា លោកស្រីTong Thi Phong បានសង្កត់ធ្ងន់ថា៖ ខេត្ត Hoa Binh បាន​ម្ចាស់​ការ ច្នៃ​ប្រឌិត​ក្នុង​ការងារថែទាំ ​ពូនជ្រុំអោយ​ចំណងមិត្តភាព រវាង​ប្រទេស​ទាំងពីរ ​ពិសេស​គឺការអភិរក្ស​តំបន់​កេរដំណែល​ប្រវត្តិសាស្រ្ត​នេះ ជាសក្ខីភាពអោយទំនា​ក់ទំនង​ពិសេសវៀតណាម ​- ឡា​វ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ