22/03/2021 09:50 GMT+7 Email Print Like 0

ពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

ក្នុងឱកាសខួបលើកទី ៦៦ ឆ្នាំនៃការបង្កើតបក្សប្រជាជនបដិវត្តឡាវ (២២ មីនា ១៩៥៥ - ២២ មីនា ២០២១) គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារអបអរសាទរជូនដល់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវផងដែរ។
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩ (រូបថតឯកសារ៖ TTXVN)


សារអបអរសាទរបានបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាម នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមជាមួយបក្ស រដ្ឋនិងប្រជាជនឡាវក្នុងការរក្សា ការពារនិងពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង នាំមកផលប្រយោជន៍ជូនប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើកន្ត្រកផ្កាអបអរសាទរជូនចំពោះអគ្គលេលេខាបក្ស នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith។ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមក៏បានផ្ញើសារអបអរសាទរដល់គណៈកម្មាធិការកិច្ចការបរទេសនៃបក្សប្រជាជនបដិវត្តឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


  

បណ្តាព័ត៌មានបានផ្សាយ