21/10/2015 09:40 GMT+7 Email Print Like 0

ពូនជ្រុំទំ​នាក់ទំនង​មិត្តភាព​ជាប្រ​ពៃណីកិច្ច​សហប្រតិបតិ្តការ​លើគ្រប់​ជ្រុង​ជ្រោយ​វៀតណាម​-​ឡាវ​

នារសៀលថ្ងៃទី១៩ខែតុលាឆ្នាំ​២០១៥ នៅរដ្ឋធានី​ហាណូយ អគ្គលេខាបក្សកុម្មុយ​នីស្តវៀតណាម លោក Nguyen Phu Trong ឧបនាយក​រដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ឡាវដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តី លោក Somsavat Lengsavad ដែលកំពុងមក បំពេញទស្សន​កិច្ច​ការ​ងារ​នៅ​វៀតណាម។ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកឧប​នាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បាន​អះអាង​ថា វៀត​ណាមនឹងរួមជាមួយឡាវ រក្សានិងពូនជ្រុំជានិច្ចសំរាប់​ទំនាក់ទំនង​សាមគ្គី​ភាព​ពិ សេស​វៀត​ណាម​-ឡាវ កាន់​តែអភិវឌ្ឍន៍​ស៊ីជំរៅ និងជាក់ស្ដែងថែម​ទៀត​លើវិស័យ​ទាំងឡាយ រួមចំណែកក្នុង​សន្តិភាព ស្ថិរភាព​និង​វឌ្ឍនភាព​នៅ​តំបន់ និងលើពិភព​លោក។ រីឯខ្លួនវិញ ឧប​នាយករដ្ឋមន្រ្តីឡាវ លោក Somsavat Lengsavad បាន អះ​អាង​ថា ឡាវនឹងធ្វើអស់ពី​កម្លាំងកាយ​ចិត្តសហការ​យ៉ាងស្អិត​រមួត ជាមួយវៀត​ណាមសំដៅអនុវត្តឲ្យបាន​ល្អនូវ​កិច្ច​ព្រម​ព្រៀង​ជាន់​ខ្ពស់ រវាងថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរដើម្បី​នាំមក​នូវ​ផល​ប្រយោជន៍​ជាក់​ស្ដែង​សំរាប់​ប្រជា​ជន​ឡាវ និងវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ