10/03/2016 09:42 GMT+7 Email Print Like 0

ពូនជ្រុំដោយឥតឈប់ឈរចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវ


នាយឧត្តមសេនីយ៍ Phung Quang Thanh

នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ​សួង​ការពារជាតិ​វៀត​ណាម បាន​ជួប​សន្ទនា ជាមយយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀត​ណាម លោក Thongsavanh Phomvihane ។ នៅជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​អះអាង​ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរក្សាជានិច្ច និង​ពូនជ្រុំដោត​ឥតឈប់​ឈរ​ទំនាក់​ទំនង​មិត្តភាព ជាប្រពៃណី សាមគ្គីពិសេស កិច្ចសហប្រតិបត្តិ​ការលើ​គ្រប់​វិស័យ​វៀតណាម​-ឡាវ។ ស្ដីអំពី​ទំនាក់​ទំនងការ​ពារជាតិ ទ្វេភាគីនាយឧត្តម​សេនីយ៍ Phung Quang Thanh មាន​គោល​បំណង​ថា៖ ឯក​អគ្គរដ្ឋ​ទូត​Thongsavanh Phomvihane បន្តជាស្ពានតភ្ជាប់សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារ​ជាតិ​។ នាយ​ឧត្តម​សេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា៖ កងទ័ពប្រទេស​ទាំងពីរត្រូវ​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិ​ការ អោយបានស៊ីជំរៅថែមទៀត ទទួល​បានប្រសិទ្ធិភាព​ជាក់​ស្ដែង នាំមក​នូវផល​ប្រយោជន៍​ជាក់ស្ដែង​សំរាប់​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ