04/09/2015 09:51 GMT+7 Email Print Like 0

ពូនជ្រុំចំណងមិត្តភាពវៀតណាម-ឡាវនិងវៀតណាម-កម្ពុជាដោយឥតឈប់ឈរ

ពូនជ្រុំចំណងមិត្តភាពវៀតណាម-ឡាវនិងវៀតណាម-កម្ពុជាដោយឥតឈប់ឈរ។ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បានអះអាងដូច្នេះនៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវនិងគណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញមកចូលរួមពិពីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ ខែសីហា​និង​ទិវាបុណ្យឯករាជ្យជាតិទី២ ខែកញ្ញា។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងឧបនាយករដ្ឋមន្រ្តីរាជ រដ្ឋាភិបាលកម្ពុជា
លោកស្រី មែន សំអន (រូបថត៖Vietnamplus)

នៅជំនួបសន្ទនាជាមួយលោកស្រី មែន សំអន ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថា វៀតណាមនឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកទំនាក់ទំ​នង​មិត្តភាពនិងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរជាមួយកម្ពុជា។ភាគីទាំងពីរបានឯកភាពថា ក្នុង កាលៈ​ទេសៈ​ស្ថានភាពអន្តរជាតិនិងតំបន់នាបច្ចុប្បន្ន ប្រទេសទាំងពីរត្រូវបង្កើន ថែមទៀតចំណងសាមគ្គីភាព​ កិច្ច​សហ​ប្រតិបតិ្តការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក សក្តិសមនឹងពលីកម្មរបស់ជំនាន់មុនៗ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់និងលើពិភពលោក​។​

នៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំដោយលោក Bounnhang Vorachith អចិន្ត្រៃគណៈលេខាបក្សប្រជាជនបដិវត្តន៍ឡាវនិងជាអនុប្រធានរដ្ឋឡាវ ភាគីទាំងពីរបានឯកភាពជំរុញការចរចារដើម្បីចុះហត្ថលេខាលើពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំសីមាវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងស្ដីពីបទបញ្ញាត្តិគ្រប់គ្រងព្រំដែននិងច្រកទ្វាព្រំដែនវៀតណាម-ឡាវមុនចុងឆ្នាំ ២០១៥។ លោក Truong Tan Sang បានអះអាងថា វៀតណាមនឹងគាំទ្រនិងបង្កលក្ខណៈជួយឧបត្ថម្ភឡាវទទួលប្រកបដោយជោគជ័យតួនាទីជាប្រធាន​អាស៊ានឆ្នាំ ២០១៦ ដែលជាឆ្នាំដំបូងបន្ទាប់ពីសហគមន៍អាស៊ានត្រូវបានបង្កើត៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ