09/12/2018 11:02 GMT+7 Email Print Like 0

ពីធីលើកតម្កើងនិស្សិតកម្ពុជា និងឡាវឆ្នើមចំនួន ១៣០ នាក់ ឆ្នាំ ២០១៨

និស្សិតទាំងនេះគឺជាគំរូក្នុងការរួមចំណែកពូនជ្រំចំណងសាមគ្គីភាពមិត្តភាពពិសេសរវាងប្រទេសទាំងបីវៀតណាម កម្ពុជានិងឡាវ។

នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពីធីលើកតម្កើងនិស្សិតកម្ពុជានិងឡាវចំនួន ១៣០ នាក់ ឆ្នាំ២០១៨ ដែលមានស្នាដៃលេចធ្លោក្នុងការសិក្សារៀនសូត្រ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងចូលរួមយ៉ាងសកម្មចលនានានារបស់មហាវិទ្យាល័យនៅទីក្រុងហូជីមិញ។ និស្សិតទាំងនេះគឺជាគំរូក្នុងការរួមចំណែកពូនជ្រំចំណងសាមគ្គីភាពមិត្តភាពពិសេសរវាងប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ។ លោក Chanthalath Phennapha និស្សិតមួយរូបនៅមហាវិទ្យាល័យ គរុកោសល្យបច្ចេកទេសទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ប្អូនមានសេចក្ដីសប្បាយរីករាយណាស់ដែលត្រូវបានលើកតម្កើង។ នា គ្រាដំបូងប្អូនអត់ចេះភាសាវៀតណាមទេ ប៉ន្តែដោយទទួលបានការជួយសម្របសម្រួលរបស់គ្រួបង្រៀននិងមិត្តភក្តិនោះ ប្អូនបានស៊ាំនឹងបរិយាកាសសិក្សារៀនសូតនិងអាកាសធាតុនៅវៀតណាមហើយ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ