12/08/2016 10:17 GMT+7 Email Print Like 0

ពីធីរំលឹកខួបលើកទី៥៥ទិវាសោកនាដកម្មជាតិគីមិពុលព័ណ៌លឿងទុំ/dioxin បានរៀបចំឡើងលើទូទាំងប្រទេស

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ខេត្តក្រុងជាច្រើនលើទូទាំងប្រទេសបានរៀបចំសកម្ម​ភាពរំលឹកខួបលើកទី ៥៥ នៃទិវាសោកនាដកម្មជាតិគីមីពុលព័ណ៌លឿងទុំ/​ dioxin (ថ្ងៃទី១០សីហា)។

ខេត្ត Phu Yen មានមនុស្សរងជាតិគីមីពុលព័ណ៌លឿងទុំចំនួន ១១ ពាន់នាក់។ ដើម្បីជួយឧបត្ថម្ភនិងលើកស្ទុយក្រុមគ្រួសារនិងជនរងគ្រោះពុះពារការឈឺចាប់និងការលំបាកក្នុងជីវភាពរស់នៅ សមាគមជនជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dionxin គ្រប់ជាន់ថ្នាក់នៅខេត្ត Phu Yen បានរៃអង្គាសប្រាក់បានចំនួន ១៥​ ពាន់​លាន​ដុង​សម្រាប់បម្រើសកម្មភាពថែទាំនិងជួយឧបត្ថម្ភជនរងគ្រោះ ដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin។        រួមជាមួយ​គ្នានោះ ថ្នាក់ដឹកនាំខេត្ត Tien Giang ក៏បានទៅសាកសួរសុខទុកនិងជូនអំណោយដល់គ្រួសារជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin ដែលមានស្ថានភាពលំបាកពិសេស។ នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅ​ទីក្រុង Dong Hoi បានប្រព្រឹត្តទៅកម្មវិធីលើកសរសើរគំរូឆ្នើមក្នុងចលនា “រួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិ​គីមីពុលព័ណ៌លឿងទុំ”ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ