ពិសោធន៍ Meliá Ho Tram Beach Resort
មណ្ឌលសម្រាកលំហែកាយ ស្ថិតនៅមាត់សមុទ្រហូត្រាម (Ho Tram) ចំណុះខេត្តបារៀ - វុងតាវ ចម្ងាយពីទីក្រុងហូជីមិញប្រហែល១៤០គីឡូម៉ែត្រ។ Meliá Ho Tram Beach Resort មានផ្ទៃដី១៧ហិកតា រួមមានសេវាកម្មលំដាប់តាមស្តងដារអន្តរជាតិ ដូចជាភោជនីយដ្ឋានចំនួនបី អាងហែលទឹកចំនួន៣ bar មួយបន្ទប់ ហាងកាហ្វេ មណ្ឌល spa សាលសន្និសីទ មណ្ឌលលេងកម្សាន្តសម្រាប់កុមារ បន្ទប់កីឡា និងហាងវត្ថុអនុស្សាវរីយ៍។ មណ្ឌល Resort មានបន្ទប់ស្តងដានិងលំដាប់ថ្នាក់ខ្ពស់ សរុប១៥២បន្ទប់ អគារវិឡាបែរមុខទៅទិសសមុទ្រ៦១ខ្នង។ បោះជំហានចូល Meliá Ho Tram Beach Resort យើងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទីនេះ បានគ្របដណ្តប់ដោយជួរដូងខៀវស្រស់ ធ្វើឱ្យអារម្មណ៍កាន់ស្រស់ស្រាយ។ បានព័ទ្ធជុំវិញទៅដោយព្រៃលិចទឹកប្រៃ និងទន្លេ Ray ហើយនៅជិតមណ្ឌលអភិរក្សធម្មជាតិផឿកប៊ូវ (Phuoc Buu) និងទឹកជ្រោះក្តៅប៊ិញចូវ (Binh Chau) មណ្ឌលសម្រាកលំហែកាយសមស្រប់ សម្រាប់ភ្ញៀវទេសចរលំហែកាយនិងស្វែងយល់ធម្មជាតិ។
ក្បែរពណ៌ខៀវនៃរុក្ខជាតិ បន្ទប់ និងអគារវិឡា នៅទីនេះសុទ្ធតែបែរមុខទៅទិសសមុទ្រពណ៌ខៀវ។ គួរចាប់អារម្មណ៍ អគារវិឡាទាំងអស់ដែលមានបន្ទប់ពីរ បី បួន និងមានផ្ទៃក្រឡាបន្ទប់ពី២២០ម៉ែត្រការេ រហូតដល់៤៦៥ម៉ែត្រការេ។ Meliá Ho Tram Beach Resort សុទ្ធតែមានអាងហែលទឹកនៅដាច់ដោយឡែក មណ្ឌលអាងអាហារ BBQ ក្បាលទឹកផ្កាឈូកខាងក្រៅចម្ការ មណ្ឌលសកម្មភាពប្រចាំថ្ងៃនិងអាហារពិសេស បាននាំមកជូនភ្ញៀវទេសចរ នូវការពិសោធន៍សម្រាកលំហែកាយ ដែលមានភាពសង្ហានិងលំដាប់ថ្នាក់ខ្ពស់។ បងស្រី Julia Nguyen (អាណិកជនអាមេរិក) ឱ្យដឹងថា៖ “បរិយាកាសនៅ Meliá Ho Tram Beach Resort បរិសុទ្ធណាស់ បុគ្គលិកបម្រើហ្មត់ចត់។ យើងខ្ញុំបានផ្តល់ពេលវេលាយ៉ាងច្រើន ទៅហាលស្រូបយកពន្លឺព្រះអាទិត្យនិងសេវាកម្ម bar នៅក្បែរអាងហែលទឹក។ យើងខ្ញុំក៏វាយតម្លៃខ្ពស់ការរចនាសង្ហារិមនៅ Melia មានភាពឆើតឆាយនិងទំនើប។ កម្រាលគ្រែ ខ្នើយឱប និងកន្សែងគុណភាពខ្ពស់”។ ចំណុចចំណាប់អារម្មណ៍បំផុតរបស់ Meliá Ho Tram Beach Resort គឺអាងទឹក Infinity pool ទូលាយជិត១.៥០០ម៉ែត្រការេ។ នេះជាទីកន្លែងសម្រាប់ភ្ញៀវទេសចរលំហែកាយ និងបណ្តែលអារម្មណ៍ផង និងជាទីកន្លែងសម្រាប់ភ្ញៀវទេសចរថតរូប “រស់បែបនិម្មិត” ស្រស់ស្អាតផងដែរ។ ចំណុចមួយទៀត ដែលមិនអាចរំលងបាន គឺ YHI Spa ដោយមានបន្ទប់ដាច់ដោយឡែកចំនួន១០ បង្កើតសម្រាប់ភ្ញៀវទេសចរមានបរិយាកាសលំហែអារម្មណ៍មួយ។ ប្រសិនបើ មិត្តកំពុងស្វែងរកអាសយដ្ឋានទេសចរណ៍ សម្រាកលំហែកាយលំដាប់អន្តរជាតិ ជិតទីក្រុងហូជីមិញ ដែលមានបរិយាកាសស្ងប់ស្ងាត់ ព្រមទាំងមានធម្មជាតិបញ្ចេញពណ៌បៃតង។ Meliá Ho Tram Beach Resort ជាអាសយដ្ឋានដ៏ល្អប្រពៃ៕
អត្ថបទ៖ ថុងហាយ រូបថត៖ ឯកសារ
រហោស្ថានកោះបីកាញ (Bay Canh)
ទឹកដីតាដុង (Ta Dung)
ហូយអាន - រាត្រីពោរពេញទៅដោយក្តីនឹករលឹក
ភាពស្រស់ស្អាតនៃទឹកជ្រោះ ដាបាន (Da Ban)
មកទស្សនាទីក្រុងកាមរ៉ាញ (Cam Ranh) និងសម្រាកលំហែកាយ នៅរមណីយដ្ឋានឋានសួគ៍ Alma Resort
“អាថ៌កំបាំងសួគ៌ា” ស្ថិតនៅល្អាងភ្នំហាងតៀន (Hang Tien)
ស្ពានឆ្លងទន្លេហាន
ស្វែងរករូងភ្នំចាឡុយ (Cha Loi)
ទឹកជ្រោះត្រីអាទិទេព នៅភូមិង៉ុក (Ngoc) ប្រកបដោយភាពអាថ៌កំបាំង
“ វាលសារ៉ាយសមុទ្រ” នៅខេត្តនីញធួន (Ninh Thuan) ភូមិភាគកណ្តាលវៀតណាម
ជីវភាពរស់នៅ នៅដិមណាយ (Dam Nai )
ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ
កម្សាន្តលើរទេះស៊ីកក្លូហ្វេ
ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម
ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)
មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)
កោះថើយសើន (Thoi Son)
ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ
រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)
លើដងទន្លេហូវយ៉ាង (Hau Giang)
សុខសាន្តអែវយ៉ (Eo gio)
ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់
សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ
មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)
អាថ៌កំបាំងបង្គោលសិលាវត្តយ៉ាម (Dam)