12/01/2018 10:57 GMT+7 Email Print Like 0

ពិសោធន៍បរិយាកាស Villa Song Saigon

ស្ថិត​នៅទីក្រុង​ហូជីមិញ​ ស្ថិតនៅ​​ក្បែរ​ព្រែក​សាយ​ហ្គន​​ដ៏​ស្លូត​ត្រង់​ បត់បែន​​ហូ​រកាត់​ទំនុក​ជីវភាព​​ទំនើប​​ទីក្រុង​។ នៅ​​ក្បែរ​​ដង​​ព្រែក​​រំលេច​​ស្រមោល​លិច​​អណ្តែត​​​​នោះ​ នៅ​មាន​ជ្រុង​ស្ងប់ស្ងាត់​​មួយ​សម្រាប់​​​​ភ្ញៀវទេសចរណ៍​យក​អាស្រ័យ​នូវ​នាទីលំហែ​អារម្មណ៍​ នោះ​គឺ​បរិយាកាស​សម្រាកលំហែ​កាយ​ដ៏​ប្រពៃ​​ របស់​​ Villa Song Saigon នៅ​សង្កាត់​ថាវ​ដៀន​ (Thao Dien) ​ខណ្ឌ​២។

​ខណ្ឌ​២​ ជាទិសដៅ​អភិវឌ្ឍន៍​សំខាន់​​​ក្នុង​ផែនការ​ឡើង​គម្រោងទី​ប្រជុំ​ជន​​​ ផ្តោត​ទៅ​តាម​ទិសដៅ​ពហុ​​វិស័យ​របស់​ទីក្រុង​ហូជីមិញ​។ លំដាប់​នោះ ទីប្រជុំជន​ថ្មី​ទំនើប​​ខ្ពស់​ស្កឹម​ស្កៃ​ជាច្រើន​ ដុះឡើង​ដូ​ចជា​ទី​ប្រជុំជន​ទូ​ធៀម​ (Thu Thiem) បណ្តុំ​​​ប្រជុំ​ជន​សាឡា (Sala)...។ល។​ យ៉ាង​ណាមិញ​ បង្កប់​ខាងក្រោយ​នោះ គឺ​​លំហ​បរិយាកាស​ស្ងៀម​ស្ងាត់ដូច​ជា​​​វិមាន​ទិព្វមួយ​​ ដែល​មាន​សម្រស់​ស្រទន់​នៃ​ “ទន្លេម្តាយ​” នៅ​តែ​ស្ថិត​នៅ​ទី​នោះ​ ជាមួយជូរ​​ដើម​ដូង​ក្បែរ​ព្រែកសំយាកធាង​បក​បោក​តាម​វាយោ និង​ផ្តល់​ម្លប់​ត្រជាក់​​​​ទិដ្ឋភាព​ ​នៃ​​មណ្ឌល​សម្រាក​លំហែ​កាយ​ដ៏​សុខ​ស្ងប់​នេះ​។​
 
Villa Song Saigon ជា​បរិយាកាស​សម្រាក​លំហែ​កាយ​ ជាមួយ​ការ​​រចនា​វិឡាតាម​បែប​ស្ថាបត្យកម្ម​ boutique បែរ​មុខ​សំឡឹង​មើល​ព្រែក​សាយ​ហ្គន​ រំលឹក​ទិដ្ឋភាព​ជនបទ​​ព្រែក​ទន្លេ​ណាមបូ​។ ភ្ញៀវ​ទេសចរណ៍​សម្រាកលំហែកាយ​នៅ​ Villa Song Saigon ភាគច្រើន​ជា​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ចង់​យក​អាស្រ័យ​អារម្មណ៍​​ជនបទ​នៅ​នឹង​ទំនុកជីវភាព​​ទីក្រុង​សាយ​ហ្គន​ដ៏មមាញឹក​​នេះ។​​


 សម្រស់​ Villa Song Saigon ពេល​ព្រះសុរិយាអ​ស្តង្គត​។ រូបថត៖ ឯកសារ​

 Villa Song Saigon បាន​រចនាតាមបែប​ស្ថាបត្យកម្ម​ boutique ។ រូបថត៖ ឯកសារ​

 អាង​ហែល​ទឹក​ទូលាយ​និ​ង​ទឹក​ថ្លា​យង់​។ រូបថត៖ ឯកសារ

 ស្ថាបត្យកម្ម​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​នៃ​បែប​រចនាបថ​ទ្វីប​អឺរុប​។ រូបថត៖ ឯកសារ​

 ទីលាន​សម្រាប់​ជប់​លៀង​នៅក្រោម​លំហ​អាកាស​។​ រូបថត៖​ ថុងហាយ​

 ពិសា​ភេសជ្ជៈ​​ក្រោម​បរិយាកាស​ល្អុក​ល្អើន​។ ​រូបថត៖ ឯកសារ​

 សេវា​កម្ម​នាំ​ភ្ញៀវទេសចរណ៍​ធ្វើ​ដំណើរ​តាម​ព្រែក​សាយ​ហ្គន​​របស់​ Villa Song Saigon។ ​រូបថត៖​ ថុងហាយ​

 ភ្ញៀវទេសចរណ៍​ចូល​ចិត្ត​ពិសោធន៍​សេវាកម្ម​ទេសចរណ៍​នៅលើ​ព្រែក​សាយ​ហ្គន​របស់​ Villa Song Saigon។ ​
រូបថត៖​ ថុងហាយ​

មុនពេល​ចូល​ Villa Song Saigon ភ្ញៀវទេសចរណ៍​​នឹង​ធ្វើ​ដំណើរ​តាប​ច្រក​តូចមួយ​ ដែល​មាន​ជួរ​ដើម​ដូង​សងខាងដុះ​​បណ្តោយ​ត្រង់​ៗ​ ឆ្ពោះ​ទៅកាន់​ព្រែក​សាយហ្គន​ ចៃដន្យ​លុបបំបាត​ភាពស្មុគ​ស្មាញ់​នៃ​ជីវភាព​ប្រចាំថ្ងៃ​។​ Villa Song Saigon បើក​ចេញ​បរិយាកាស​ដាច់ដោយ​ឡែក​មួយ​ ដែល​មាន​បន្ទប់​ដេក​គ្រប់​ប្រភេទ​ អាង​ទឹក​សមុទ្រ​ខាងក្រៅ​ និង​បន្ទប់​ហាត់​ប្រាណ​ឬ​មណ្ឌល​សប៉ា (spa)។​
 
ភ្ញៀវទេសចរណ៍មិន​​អាចណាមិន​​​ចំណាប់​អារម្មណ៍ទៅ​​​លើ​វិឡា​​ Villa Song Saigon​ លាប​ពណ៌ស​ រំលេច​ភាព​ឆើត​ឆាយ​​នៃ​រចនា​បែប​បុរាណ​។ បរិយាកាស​ស្ងប់​ស្ងាត់​បង្កើត​ឲ្យ​​ភ្ញៀវទេសចរណ៍​​មាន​នាទី​សម្រាកកាយ​ដ៏ប្រពៃបំផុត​។​ បន្ទប់ដេក​ចំនួន​២៣​បន្ទប់​បាន​រចនា concept ​គ្រប់​បែបបទ​​ ភ្ញៀវទេសចរណ៍​អាច​ជ្រើសរើស​បន្ទប់ ​​ដែល​អាច​សំឡឹង​មើលទិដ្ឋភាព​ល្អបំផុត​សម្រាប់​ខ្លួន​និង​សាច់​ញាតិ​។​
 
ក្រៅពី​សេវាកម្ម​អាងទឹក spa, gym ​​Villa Song Saigon នៅ​បង្ក​​ចំណាប់អារម្មណ៍​​ទៅ​លើ​ភ្ញៀវទេសចរណ៍​ជាមួយ​ភោជនីយដ្ឋាន Bistro Song Vie ​ ជំនាញ​បម្រើ​ម្ហូប​អាហារ​អន្តរជាតិ​គ្រប់​មុខ​។ បរិយាកាស​ភោជនីយដ្ឋាន​ដេក​នៅ​ក្បែរ​មាត់​ព្រែក​ទាប​ជួរ​ដូង​ខៀវ​ស្រស់​ ពិត​ជា​ការ​ពិសោធន៍​វិសេស​សម្រាប់​ភ្ញៀវទេសចរណ៍​ - ពេល​ហូប​ម្ហូប​​​អាហារ​ឬ​ពិសា cocktail ​កែវ​មួយ​​នៅទីនេះ រួម​ជាមួយ​មិត្តភក្តិ​និង​សាច់​ញាតិ​ក្នុង​ពេល​ព្រឹក​ត្រជាក់​ ឬ​ពេល​ថ្ងៃ​អស្តង្គតនៅក្បែរ​ព្រែក​។​ ទទួល​យក​កាលៈ​ទេសៈ​ដ៏​ប្រពៃ នៃ​​ភាព​​ស្ងបស្ងាត់​នៅទី​នេះ​ ជាសម្ពាយ​អនុស្សាវរីយ៍​ពិបាកបំ​​ភ្លេច​នៅ​ក្នុងទីក្រុងស្រស់​ស្អាតនៃ​​តំបន់​ត្រូពិច​​ ចំពោះ​​ភ្ញៀវទេសចរណ៍​ពេល​វិលត្រឡប់​ទៅ​កាន់​ប្រទេស។
 
Villa Song Saigon សម្រាប់​មនុស្ស​គ្រប់​វ័យ​ និង​កាន់​តែ​សមស្រប់​ជាមួយ​គូស្នេហ៍​ ​ទីនេះពិតជា​ទីកន្លែង​សម្រាក​រូមែនទិក​ នៅ​រាល់​សប្តាហ៍​ក្រេប​ទឹក​ឃ្មុំ។​ ស្បៃ​រាត្រី​ទម្លាក់​ចុះ​ ភាព​ងងិត​មកដល់​​ Villa Song Saigon ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​អាថ៌​កំបាំង​​នៅ​ក្បែរ​ព្រែក​ គូស្នេហ៍​នីមួយៗ​អាច​អង្គុយ​​ជិត​គ្នា​គយ​គន់​ដូងចន្រ្ទា​ ស្តាប់​សម្លេង​ត្រី​មាត់​ សម្លេង​សត្វ​ល្អិត​​​​កញ្ជៀវ​​ខ្ញៀវខ្ញា​...។ល។​ សូរសម្លេង​ ទិដ្ឋភាព​កាន់តែ​ធ្វើ​ឲ្យសេចក្តី​សេ្នហា​ថែមស្អិត​រមួត​ ហើយ​​​ជា​ចំណុច​ពិសេស​ក្នុង​រដូវ​សម្រាក​កាយ​ដ៏​ចំណាប់​អារម្មណ៍​​សម្រាប់​​រាល់​គូស្នេហ៍​​​របស់​​ Villa Song Saigon។​
 
មិនត្រឹម​ជា​ទីកន្លែង​សម្រាកលំហែកាយ​ Villa Song Saigon នៅ​ជា​ទីកន្លែង​សមស្រប់​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ ឬ​ព្រឹត្តិការណ៍​ធំ​ៗ​សម្រាប់​អង្គការ​​ ជាមួយ​បរិយាកាស​កក់ក្តៅ​មនោរម្យ​តែ​បង្កប់​​ភាព​​ឆើតឆាយ​។ ព្រឹត្តិការណ៍​កាន់តែ​មានន័យ​ជាង ជាមួយ​តារាង​ម្ហូបអាហារ​សម្បូរបែប ​ក្រុម​បុគ្គលិក​បម្រើ​ Villa Song Saigon សុភាព​រាបសា។ ជាង​នេះទៅ​ទៀត​ បរិយាកាស​ស្អាត​ រូមែនទិក​ របស់​ Villa Song Saigon បាន​ជួយ​ឲ្យទីនេះ​ក្លាយជា​ទីកន្លែង​មួយ​ ទាក់ទាញទេសចរណ៍​​សម្រាកលំហែកាយ​​នៅ​ទីក្រុង​ហូជីមិញ​៕


 Villa Song Saigon នៅ​ជាទីកន្លែង​សមស្រប់​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ឬព្រឹត្តិការណ៍​សំខាន់​​​របស់​អង្គការ​
ដោយមាន​​បរិយាកាស​កក់​ក្តៅ​មនោរម្យ​​តែ​បង្កប់​ភាព​ឆើតឆាយ​។​​ រូបថត៖ ឯកសារ​


 Villa Song Saigon នៅជា​ទីកន្លែង​រៀបចំ​​ពិធី​ម​ង្គលអាពា​ហ៍​ពិពាហ៍​​ ​។ រូបថត៖ ឯកសារ​

 បន្ទប់ gym ​ទំនើប​ក្នុង​ Villa Song Saigon។​ រូបថត៖ ថុង​ហាយ​

 បំពាក់​សម្ភារ​នៅ​ក្នុង​ Villa Song Saigon ទំនើប​ ស៊ីវិល័យ​​។ រូបថត៖ ថុង​ហាយ​

មណ្ឌលស្ប៉ា បាន​វិនិយោគ​​ម៉ាស៊ីន ឧបករណ៍​ដ៏ទំនើប និងបង្កើតទីស្ថាន​សម្រាក​កំសាន្ត​។
រូបថត៖ ថុង​ហាយ


 ម្អូបអាហារ​ពិសេស​និង​ភាព​ទាក់ទាញ​។ រូបថត៖ ឯកសារ​

ភ្ញៀវទេសចរណ៍ទទួល​​ជប់លៀង​ buffet ​​ នៅ​ Villa Song Saigon។ រូបថត៖ ឯកសារ

 អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត​   រូបថត៖​ ថុង​ហាយ​និង​ឯកសារ​។

បណ្តាអត្ថបទបានផ្សាយ