10/01/2015 11:24 GMT+7 Email Print Like 0

ពិភពលោកសម្តែងចំណងសាមគ្គីភាពជាមួយបារាំង

ក្នុងរយៈ២ថ្ងៃគឺថ្ងៃទី៨និង៩មករា មនុស្សរាប់ពាន់នាក់បានហូមក បណ្តាវិថីនៅបារាំងនិង​ប្រទេស​មួយ​ចំ​នួន​ទៀត​ ដើម្បីបរិហារខ្មាន់កាំភ្លើងដែល វាយប្រហារទៅលើទីស្នាក់ការរបស់កាសែត Charlie Hebdo នៅទីក្រុង​ប៉ា​រីស​នាថ្ងៃទី៧ មករា បណ្តាលឲ្យមនុស្សចំនួន១២នាក់ត្រូវស្លាប់។ នៅទីក្រុងប៉ារីស មនុស្សរា​ប់​ពាន់​នាក់​បាន​ប្រមូលផ្តុំនៅទីលានសាធារណៈរដ្ឋ ដោយពាំនាំផ្កា ទាន និងរូបគំនូរដែលគូរូបអ្នកគូររូបថ្លុកចំនួន៥នាក់ដែលស្លាប់ ក្នុងការវាយប្រហារពោលខាងលើ។ នៅប្រទេសហូឡង់ មនុស្សរាប់ពាន់នាក់ បានហូរ​មក​បណ្តា​វិថីនៅទីក្រុងឡាហៃនិង Rotterdam សំដៅបរិហារលទ្ធិជ្រុល និយម។ ក្នុងពេលជាមួយគ្នានោះ មនុស្ស​រាប់​​រយនាក់មិនអើពើដល់អាកាសធាតុត្រជាក់ មកដាក់ផ្ការនៅខាងក្រៅស្ថាប័នតំណាង១របស់បា​រាំង​នៅ​មស្គូ​រ​បស់ រុស្ស៊ី ។​សកម្មភាពទាំងអស់នេះគឺសម្តែងចំណងសាមគ្គីភាពចំពោះបារាំង។ សកម្មភាពបួង ​សួងឲ្យ​ជន​រង​គ្រោះ Charlie Hebdo ក៏បានរៀបចំឡើងនៅប្រទេសជាច្រើនផងដែរ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ