02/01/2016 12:27 GMT+7 Email Print Like 0

ពិភពលោកទទួលឆ្នាំថ្មី ២០១៦ ក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន


ពិភពលោកទទួលឆ្នាំថ្មី ២០១៦ ក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន (Image: VNA)

ដោយមិនអើពើដល់ការគំរាមកហែងពីលិទ្ធិភេរវកម្ម និងបណ្ដាវិធានការសន្តិសុខដែលត្រូវបានបង្កើនប្រជា ជន​លើពិភពលោកនៅទទួលឆ្នាំ​ថ្មី​២០១៦ ដោយក្តីសប្បាយរីករាយ។ ទីក្រុង Sydney នៅ អូស្ត្រាលី បានចាប់​​ផ្តើមរដូវបុណ្យចូលឆ្នាំថ្មីលើសកលលោកដោយមានការបាញ់កាំ ជ្រួចផ្កាធំ​បំផុតដែលបានអូសបន្លាយក្នុង​រយៈ​ពេល ១២ នាទី។ ជាពិសេសគឺ ប៉ុន្មាន​ម៉ោងមុនរាត្រីចូលឆ្នាំថ្មី ២០១៦ អគ្គិភ័យមួយបានកើតមានឡើងនៅ សណ្ឋាគារ Address នៅទីក្រុង Dubai ជិតនឹងអាគារខ្ពស់ធំបំផុត Burj Khalifa របស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ នៅបារាំង ប៉ូលីសចំនួន ១ សែននាក់ត្រូវបានដាក់ ពង្រាយដើម្បីធានាសន្តិសុខក្នុងទិវាចូលឆ្នាំថ្មី ២០១៦ ក្នុងទូទាំងប្រទេសព្រមទាំង ប្រទសនេះក៏បានលុបចោលការបាញ់កាំជ្រួចផ្កានៅមហាវិថី Champs Elysees។ សកម្មភាពរំលឹកខួបនិងបាញ់កាំជ្រួចផ្ការក៏ត្រូវបានផ្អាកនៅបែលហ្ស៊ីក ផងដែរ។ នាយទាហានចំនួន ៣ ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងឡុង។ ក្នុងពេលនោះ រដ្ឋអំណាចទីក្រុងម៉ូស្គូរបស់រុស្ស៊ីបានបិទទ្វាទីលានក្រហមជាលើក ដំបូងក្នុងប្រវត្តិសាស្ត្រដោយមូលហេតុសន្តិសុខ។ នៅទ្វីបអាស៊ី បណ្ដាការបាញ់ កាំជ្រួចផ្ការនៅប៉េកាំងនិងទីក្រុងហុងកុងរបស់ចិន សឹង្ហបុរី បានប្រព្រឹត្តទៅដ៏មហោឡារឹកដែលទាក់​ទាញ​​ការចូលរួមរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ