10/10/2017 09:36 GMT+7 Email Print Like 0

ពិព័រណ៍រូបថត "Truong Sa សូមមកដល់ម្ដង" តបស្នងសងគុណវីរជនយុទ្ធជនពលី


ពិព័រណ៍រូបថត "Truong Sa សូមមកដល់ម្ដង" តបស្នងសងគុណវីរជនយុទ្ធជនពលី 

មហវិទ្យាល័យល្ខោនភាពយន្តហាណូយបានរួមសហការជាមួយសមាគមមេធាវីវៀតណាម នាយកដ្ឋាននយោបាយ (បញ្ជាការដ្ឋានកងទ័ពជើងទឹក) រៀបចំពិព័រណ៍រូបថតនិងសៀវភៅរូបថត ដោយប្រធានបទ "Truong Sa សូមមកដល់ម្ដង"។ ដោយមានរូបថតតាំងបង្ហាញជាង ៧០ ផ្ទាំង ពិព័រណ៍នេះគឺជារឿងរ៉ាវអំពីចំណាប់អារម្មណ៍របស់ក្រុមការងារលេខ ៨ ក្នុងនោះមានអាណិកជនមកពីប្រទេសនិងតំបន់ចំនួន ២២ នៅពេលដែលមកដល់ប្រជុំកោះ  ជួបប្រាស្រ័យជាមួយយុទ្ធជនដែលឈរជើងនៅប្រជុំកោះ Truong Sa នាខែឧសភា ឆ្នាំ ២០១៧។ ពិព័រណ៍នេះ សំដៅតបស្នងសងគុណជូនចំពោះវីរជន យុទ្ធជនពិការ និងប្រជាជនដែលកំពុងរស់នៅធ្វើការនៅទីនេះ ដើម្បីការពារអធិបតេយ្យភាពកោះ សមុទ្រ និងតំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃប្រទេសជាតិ។ ពិព័រណ៍រូបថតនេះ នឹងប្រព្រឹត្តិទៅនៅទីតាំងចំនួន ២ គឺ៖ មហវិទ្យាល័យល្ខោនភាពយន្តហាណូយ និងសមាគមមេធាវីវៀតណាមចាប់ពីថ្ងៃទី ១០ តុលា ដល់ថ្ងៃទី ២០ តុលា ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ