16/05/2016 10:03 GMT+7 Email Print Like 0

ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម


ភ្ញៀវទស្សនាពិព័រណ៍ (រូបថត៖baoquangninh)

នាយប់ថ្ងៃទី១៤ ខែ​ឧសភា​​ ឆ្នាំ២០១៦​ ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារ ក្នុង​សហគមន៍​អាស៊ាន​បាន​ប្រារព្ធ​ឡើង​នៅមណ្ឌល​ទេសចរណ៍​អន្តរជាតិ Tuan Chau​ ខេត្ត Quang Ninh ភាគ​ខាង​ជើង​វៀត​ណាម។ ពិព័រណ៍​នេះឧទ្ទេស​នាម ស្នា​ដៃជាង​៣០០ និងខ្សែភាពយន្តឯកសារចំនួន៦០ខ្សែ ដែលដណ្ដើមបានរង្វាន់​នៃ​កម្មវិធី​ជា​ច្រើន​ដូច​ជា មហោ​ស្រព​រូប​ថត និងខ្សែភាពយន្តឯកសារអន្តរជាតិ ស្ដីអំពី​ទឹកដីនិង​មនុស្សក្នុងសហគម​ន៍អាស៊ាន​ឆ្នាំ២០១០ ឬមហោ​ស្រព​រូប​ថត និងខ្សែ​ភាពយន្ត​ឯកសារស្ដី អំពីកិច្ចការពារបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ក្នុងសហគមន៍​អាស៊ាន​ឆ្នាំ២​០១៣។ បណ្ដាស្នាដៃចូលរួមពិព័រណ៍លើកនេះ បានឆ្លុះបញ្ចាំងនូវ​ប្រធាន​បទដ៏​សម្បូ​របែប ​ដូចជា​ភាព​ស្រស់ស្អា​ត​នៃទឹកដី មនុស្ស​និងវប្បធម៌ប្រពៃណី​របស់ប្រទេសអាស៊ានទាំងឡាយ។ លោក Truong Minh Tuan រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន និ​ងផ្សព្វផ្សាយវៀតណាមបានសង្កត់ធ្ងន់ថា៖ “នៅពិព័រណ៍​នេះ យើងនឹង​យល់​ច្បាប់​ថែម​ទៀត​នូវ​វប្បធម៌ មនុស្ស និងបរិយា​កាសរស់នៅ របស់ប្រទេសនានាក្នុងតំបន់អាស៊ាន បង្កលក្ខណៈ​សំរាប់ប្រជាជាតិ​ទាំងឡាយ​ខិតមកជិតគ្នា ដើម្បីខឿនវប្បធម៌អាស៊ានចម្រុះពណ៌ និងសម្បូរបែប”។ ពិព័រណ៍នេះនឹង​បើកទ្វារ​ដល់ដំណាច់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ២០១៦​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ