15/04/2017 10:25 GMT+7 Email Print Like 0

ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និងTruong Sa របស់វៀតណាម


ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និង Truong Sa
របស់វៀតណាម  (Mạnh Tú/TTXVN)

នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Hai Duong (ភាគខាង​ជើង​វៀត​ណាម)​ បានប្រារព្ធឡើងពិព័រណ៍ផែនទី និងដាក់តាំងបង្ហាញឯកសារ “Hoang Sa និងTruong Sa របស់​វៀត​​ណាមភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត​”។ បណ្ដា​ផែនទី​និងឯកសារ​តាំងបង្ហាញនៅពិព័រណ៍នេះជាភស្តុតាង​ប្រវត្តិសាស្ត្រ​និងមូលដ្ឋាន​គតិយុត្ត​បាន​បញ្ជាក់អធិបតេយ្យភាពរបស់វៀត​ណាមចំពោះប្រជុំ​កោះទាំងពីរ Hoang Sa និង​Truong Sa នៅសមុទ្រខាងកើត​។ ពិព័រណ៍នេះ​បានឧទ្ទេសនាម​អំពី​ឯកសារ​ វត្ថុតាង និងផែនទីចំនួនជិត ១០០ ផ្ទាំងដែលជាការប្រមែប្រមូល​ពីប្រភព​ឯកសារ​ដែលបានប្រកាសជាសាធារណៈរបស់អ្នកស្រាវជ្រាវ និង​អ្នក​ប្រាជ្ញនៅក្នុងប្រទេស​និង​អន្តរជាតិ។ នៅក្នុងពិព័រណ៍នេះ បានដាក់បង្ហាញឯកសារអំពី “Hoang Sa និងTruongSa ក្នុងបេះដូង វៀតណាម” ដោយមានរូបភាព  ឯកសារ និងវត្ថុតាង​ជាចើ្រន​បាន​សម្ដែង​ពីការយកចិត្តទុកដាក់ មនោសញ្ចេតនា​ពិសេសរបស់បក្ស រដ្ឋ​ កងទ័ព អង្គការនយោបាយសង្គម ប្រជាជន​ដោយមានសកម្មភាពជាក់ស្ដែង​ ​ដើម្បី​រួមគ្នា​ការពារអធិបតេយ្យភាពកោះសមុទ្រនៃប្រទេសជាតិ​៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ