28/12/2015 09:11 GMT+7 Email Print Like 0

ពិព័រណ៍ជួបប្រាស្រ័យវិចិត្រករវិចិត្រការិនីវៀតណាម-ម៉ាឡេស៊ី-ថៃ


ស្នាដៃមួយរបស់វិចិត្រករម៉ាឡេស៊ីចូលរួមពិព័រណ៍លើកនេះ (រូបថត៖vnexpress)

ពិព័រណ៍ជួបប្រាស្រ័យក្រុមវិចិត្រករវិចិត្រការិនីវៀតណាម- ម៉ាឡេស៊ី-ថៃបានបើកនារសៀលថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ស្ថិតក្នុង​ក្រប​ខ័ណ្ឌសកម្ម​ភាពជួប​ប្រាស្រ័យ ផ្លាស់​ប្ដូរ​វិចិត្រ​សិល្បៈ​រវាង​ប្រទេស​ជា​សមាជិក​ អាស៊ាននានា។ បានរៀបចំឡើងជាលើកដំបូង ពិព័រណ៍នេះជាសកម្មភាពមួយក្នុង ចំណោម​សកម្ម​ភាព​របស់​ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមសំដៅជួយ ជ្រោមជ្រែងទិវាសហគមន៍អាស៊ានថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ ពិព័រណ៍នេះបានតាំង បង្ហាញស្នាដៃចំនួន៣៦របស់វិចិត្រករវិចិត្រការិនីចំនួន៩នាក់មក​ពីប្រ​ទេស​ចំនួន​៣នៅក្នុងតំបន់។ នៅទីនេះ ទស្សនិកជនបានឃើញនូវគំនិតសិល្បៈដ៏សម្បូរបែប ការ មើល​ឃើញ​ពហុ​ទិស អំពីជីវភាពរស់នៅ មនុស្ស ទេសភាពស្រស់ស្អាតនៃខឿន វប្បធម៌របស់ប្រទេសទាំង​៣ វៀតណាម ម៉ាឡេស៊ី និងថៃ។ ពិព័រណ៍នេះបើកទ្វារ ហូតដល់ថ្ងៃទី២ ខែ​មករា ឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ