02/07/2018 07:20 GMT+7 Email Print Like 0

ពិព័រណ៌ពាណិជ្ជកម្មវៀតណាម-ឡាវ២០១៨បានប្រារព្ធនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ

ក្រោមប្រធានបទ “មិត្តភាព-សហប្រតិបត្តិការនិងអភិវឌ្ឍន៍” ពិព័រណ៌ពាណិជ្ជកម្មវៀតណាម-ឡាវ ឆ្នាំ២០១៨ បានប្រារព្ធនារសៀលថ្ងៃទី៣០មិថុនានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ ចូលរួមក្នុងព្រឹត្តិការណ៍នេះមានវត្តមានតំណាងក្រសួងការពារជាតិនិងក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មនៃប្រទេសទាំងពីរវៀតណាមនិងឡាវ រួមទាំងប្រជាជនច្រើន​កុះករចូលរួមទស្សនានិងទិញទំនិញទៀតផង។
អញ្ជើញចូលរួមក្នុងពិធីបើក ឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ៖

“ពិព័រណ៍នេះជាព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពោរពេញទៅដោយអត្ថន័យដែលរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រជាជនទាំងពីរវៀតណាមនិងឡាវ ផលនិងជាឱកាសសម្រាប់សហគ្រាស​វៀត​ណាមនិយាយរួមនិងសហគ្រាសខាងកងទ័ពនិយាយដោយឡែក ស្វែងរកអតិថិជនមានសក្កានុភាពនិងដៃគូពាណិជ្ជកម្មផង។ ជាពិសេស បើកទូលាយទំនាក់ទំនងពាណិជ្ជគម្មជាមួយសហគ្រាសនានារបស់ឡាវ សំដៅជម្រុញការនាំចេញផលិត ផល សេវាកម្ម និងទេសចរណ៍ទៅក្នុងទីផ្សារឡាវនិងបណ្តាប្រទេសអាស៊ាន”។

ពិព័រណ៍នេះនឹងបញ្ចាប់នាថ្ងៃទី ២ កក្កដា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ