13/09/2015 12:19 GMT+7 Email Print Like 0

ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង


ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១១និង១២កញ្ញានៅមហាវិទ្យាល័យ Chosun ទីក្រុង Gwangju ជាទីក្រុងមួយក្នុងចំ​ណោម​ទីក្រុងធំបំផុតចំនួន៣នៅកូរ៉េ​ខាងត្បូង​បាន​ប្រព្រឹត្តទៅពិណ៌រូបថតស្ដីពីសកម្មភាពពូនជ្រំកសាងកោះ​សប្បនិមិត្ត​របស់ចិន​នៅ​សមុទ្រខាងកើត។ ពិព័ណ៌លើកនេះរួមមានរូបថតចំនួន​៨០​ផ្ទាំងស្ដីពីវាលថ្មលើប្រជុំ​កោះ ​Hoang Sa, Truong Sa ជាសារដែលគណៈ​ចាត់តាំងចង់ផ្ញើរដល់ទស្សនិកជន​សំដៅ​រួមចំណែកអំពាវនាវភាគីទាក់ទិននានា​បញ្ចប់សកម្មភាពតានតឹងឯកតោភាគី​បំផ្លាញស្ថានភាពដើមនៅសមុទ្រខាងកើត។

ថ្លែងមតិបើកពិព័ណ៌នេះ សាស្ត្រាចារ្យ បណ្ឌិត Ahn Kyong Hwan ប្រធាន​សមាគមស្រាវជ្រាវវៀតណាមបានលើកច្បាស់ថាសមុទ្រខាងកើតមាន​ទីតាំង​ភូមិសាស្ត្រនយោបាយសំខាន់ពិសេសចំពោះប្រទេស​ទាំង​អស់លើពិភពលោក។ ហេតុនេះហើយការរក្សាបរិយាកាសសន្តិភាពស្ថិរភាព​សហប្រតិបត្តិ​ការ​​អភិវឌ្ឍន៍​នៅសមុទ្រខាងកើតជាភារកិច្ចនិងការទទួលខុសត្រូវរបស់​បណ្ដាប្រទេស។ សាស្ត្រាចារ្យ Ahn Kyong Hwan បានសង្កត់ធ្ងន់ថា ដោយតួនាទីជាអ្នក​ប្រាជ្ញ​និង​ជា​សាស្ត្រាចារ្សបង្រៀនវប្បធម៍ប្រវត្តិសាស្ត្រភាសាវៀត​ណាមសំរាប់និស្សិត​កូរ៉េ​ខាងត្បូង លោក​បាន​អះអាងថា Hoang Sa, Truong Sa ជាដែនដីរបស់​វៀត​ណាម​តាំងពីសតវត្ស​ទី​១៧​៕

តាម VOV5 –  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ