09/11/2017 09:44 GMT+7 Email Print Like 0

ពិពណ៌ឧទ្ទេសនាមអំពីភាពស្អាតអស្ចារ្យរបស់ទឹកដីនិងមនុស្សកម្ពុជានៅទីក្រុងហាណូយ


ពិពណ៌ឧទ្ទេសនាមអំពីភាពស្អាតអស្ចារ្យរបស់ទឹកដីនិងមនុស្សកម្ពុជានៅទីក្រុងហាណូយ 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (១៩៦៧ - ២០១៧) នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានបើកជាផ្លូវការពិពណ៌ «កម្ពុជា៖ ព្រះរាជាណាចក្រវប្បធម៌»។ ការតាំងពិពណ៌ឧទ្ទេសនាមរូបភាពវណ្ណកម្មសិល្បៈដែលបង្ហាញភាពសម្បូររុងរឿងនៃវប្បធម៌​កម្ពុជាតាមរយៈកេរតំណែលនៃវប្បធម៌រូបីនិងអរូបីក៏ដូចជាភាពស្អាតអស្ចារ្យធម្មជាតិនិងរបស់ប្រជាជនកម្ពុជា​។ ការតាំងពិពណ៌គឺជាសកម្មភាពចាប់ផ្តើមព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម» ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី ៨ ដល់ទី ១១ នៅទីក្រុងហាណូងនិងខេត្ត Quang Ninh។ ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌កម្ពុជានៅ វៀតណាមលើកនេះ កម្មវិធីសម្តែងសិល្បៈពិសេសនៃក្រុមសិល្បៈជាតិកម្ពុជា ត្រូវបាន រៀបចំឡើងនៅរោងមហាស្រពហាណូយនិងទីក្រុង Ha Long ខេត្ត Quang Ninh៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ