06/01/2018 12:44 GMT+7 Email Print Like 0

ពិពណ៌ដម្លើងនាវា Vietship ២០១៨ ទាក់ទាញការចូលរួមរបស់សហគ្រាសជាច្រើនកុះករ


 ពិពណ៌ដម្លើងនាវា Vietship ២០១៨ ទាក់ទាញការចូលរួមរបស់សហគ្រាសជាច្រើនកុះករ

ពិពណ៌អន្តរជាតិលើកទី ៩ ស្តីអំពីបច្ចេកវិទ្យាដម្លើងនាវានាវាចរណ៍ និងសំណង់នាវាចរណ៍ Vietship ឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ មករា នៅ ទីក្រុងហាណូយ។ នេះគឺជាការតាំងពិពណ៌អំពីវិស័យដម្លើងនាវានាវាចណ៍និងសំណង់នាវាចរណ៍ទ្រង់ទ្រាយធំបំផុតនៅវៀតណាម។ មានក្រុមហ៊ុនចំនួន ៩៧ មកពីប្រទេសចំនួន ១៣ លើពិភពលោក ក្នុងនោះ មានក្រុមហ៊ុនវៀតណាមចំនួន ៥៩ និងក្រុមហ៊ុនបរទេសចំ នួន ៣៨ ដោយមានស្តង់បង្ហាញចំនួន ១៦៣ ស្តង់ ចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងក្របខ័ណ្ឌពិពណ៌លើកនេះ ពិធីប្រគល់​រង្វាន់ផលិតផលបច្ចេកវិទ្យានិងសេវាកម្មចូលរួមការតាំងពិពណ៌ វេទិកា អតិថិជន សិក្ខាសាលាជំនាញ ក៏នឹង​ត្រូវបានរៀបចំឡើង ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ