08/08/2015 11:03 GMT+7 Email Print Like 0

ពិនិត្យស្ដារបណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជា


ពិនិត្យស្ដារបណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជា (VOV)

ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥  ក្រុមពិនិត្យស្ដារបណ្ដា​វិមានមិត្តភាពវៀតណាម-កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក Mai Quang Phan អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជន​វៀតណាមបានមកពិនិត្យនៅរាជធានីភ្នំពេញនិងខេត្តចំនួន៨របស់កម្ពុចាដើម្បីពិភាគ្សានិងអនុវត្តគំរោងការស្ដារ

បណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជា។ ក្នុងប៉ុន្មានថ្ងៃខាងមុខសេនានុព័ន្ធវៀត​ណាម​​​​ប្រចាំ​នៅកម្ពុជានឹងបន្តទៅកាន់ខេត្តផ្សេងៗនៅកម្ពុជាជាកន្លែងមានវិមានមិត្តភាព​វៀតណាម-កម្ពុជាដើម្បីត្រួតពិនិត្យ។ វរសេនីយ៍ឯក Nguyen Anh Dungសេនានុព័ន្ធវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖

“គំរោងការណ៍ជួសជុលស្ដារបណ្ដាវិមានមិត្តភាពវៀតណាម-កម្ពុជាជា​គំរោងការណ៍មានអត្ថន័យដ៏ធំធេងសម្ដែង​មនោសញ្ចេតនាសាមគ្គីភាពមិត្តភាពរវាង​កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ សម្ដែងការដឹងគុណយ៉ាង​ជ្រាល​ជ្រៅ​របស់​ប្រជាជន​កម្ពុជាចំពោះពលីកម្មសាច់ស្រស់ឈាមស្រស់ដ៏ធំធេងខ្ពង់ខ្ពស់​របស់កងទ័ព​ស្ម័គ្រចិ​ត្តវៀតណាមក្នុងសម័យកាលឆ្នាំ១៩៧៩និង១៩៨០ជួយ​ប្រជាជនកម្ពុជារួច​ផុត​ពីគ្រោះប្រល័យពូជសាសន៍​៕”

​តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ